ថ្ងៃច័ន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥
រោងជាងមួយនៅក្នុងប្រទេសជប៉ុន កំពុងផលិតតុក្កតាសំណាងល្អ ដែលតុក្កតានេះ ធ្វើឡើងក្នុងបំណងជួយបញ្ចប់ការផ្ទុះឡើងជំងឺកូវីដ១៩។
តុក្តតាផលិតឡើងដោយដៃ តំណាងអោយតុក្កតា Amabie(អាម៉ាប៊ិ) ជាទេពមច្ឆាមានសក់វែង និងមានចំពុះ។
អ្នកផលិតតុក្កតា Amabie និយាយថា តុក្កតានេះមានប្រជាប្រិយភាពខ្លាំងណាស់ មើលទៅគួរអោយស្រឡាញ់ ហើយក៏សង្ឃឹមថា Amabie នឹងជួយអ្នកគ្រប់គ្នាគិតវិជ្ជមាន ហើយមានអារម្មណ៍រីករាយ អំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
តុក្កតា Amabie បានចាប់ផ្តើមផលិតកាលពីខែមុន មានរូបរាងកំពស់ប្រហែល៩សង់ទីម៉ែត្រ មានសក់ពណ៌ផ្កាឈូក ស្រកាពណ៌ទឹកសមុទ្រ។
តាមរឿងព្រេងដែលដំណាលមក Amabie ជាអ្នកជួយបញ្ចប់រោគឆ្លង។ តាមជំនឿ ប្រសិនបើមានរោគឆ្លង អោយគូរូបរបស់Amabie ហើយបង្ហាញរូបAmabie ទៅអ្នកជំងឺនោះ អ្នកទាំងនោះ នឹងបានជាសះស្បើយ។
ប្រែសម្រួល៖ ទួត ណាវ័ន្ត