ថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥

អង់គ្លេសនិងសហភាពអ៊ឺរ៉ុបបន្ទាបតម្លៃប្រេងដើម្បីបង្កើនសម្ពាធលើរុស្ស៊ី

១៩ កក្កដា ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

ចក្រភពអង់គ្លេស និងសហភាពអ៊ឺរ៉ុប នឹងបន្ទាបតម្លៃប្រេងឆៅ ខណៈពួកគេ មានគោលដៅវាយប្រហារទៅលើប្រភពចំណូលដែលប្រទេសរុស្ស៊ី បានពីការលក់ប្រេង និងបង្កើនសម្ពាធលើរដ្ឋាភិបាលទីក្រុងម៉ូស្គូ ទៅលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការឱ្យដឹងពីមន្ត្រីអង់គ្លេសនៅថ្ងៃសុក្រ(១៨កក្កដា)។ 

 

ចំណាត់ការនេះ នឹងបន្ទាបតម្លៃប្រេងឆៅ ពី៦០ដុល្លារក្នុងមួយបារ៉ែល ទៅត្រឹម៤៧,៦០ដុល្លារក្នុងមួយបារ៉ែល។ 

 

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចក្រភពអង់គ្លេសលោកស្រី Rachel Reeves ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលG20 នៅប្រទេសអាហ្វ្រិកខាងត្បូងដូច្នេះ«នេះគឺជាភាពជាដៃគូជាមួយសម្ព័ន្ធមិត្តអឺរ៉ុបរបស់យើងដើម្បីដាក់សម្ពាធខ្លាំងបំផុតទៅលើប្រទេសរុស្ស៊ី ហើយកាត់បន្ថយលទ្ធភាពរបស់រុស្ស៊ីក្នុងការផ្តល់ហិរញ្ញវត្ថុដល់ការធ្វើសង្គ្រាមរបស់រុស្ស៊ី»។

 

រដ្ឋមន្ត្រីហិរញ្ញវត្ថុចក្រភពអង់គ្លេសរូបនេះបន្តថា តម្លៃប្រេងដែលបានដាក់កំណត់ចាប់តាំងពីឆ្នា២០២២ បានប៉ះពាល់ទៅលើប្រាក់ចំណូលពីប្រេងរបស់ប្រទេសរុស្ស៊ីរួចជាស្រេចទៅហើយ។ ប៉ុន្តែថ្ងៃនេះ យើងនឹងគាំទ្រអ៊ុយក្រែនបន្ថែមទៀត ហើយនិងដាក់សម្ពាធលើប្រទេសរុស្ស៊ី»។ 


 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025