ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
តារា សម្ដែង ជើងចាស់ កូរ៉េ Youn Yuh-jung (យ៉ុន យូចុង) បាន ឈ្នះ ពានរង្វាន់ តួ រង ស្រី ឆ្នើម របស់ អូស្កាឆ្នាំ ២០២១ នេះ សម្រាប់ ការ សម្ដែង ជា តួ ជីដូន ក្នុង ភាពយន្ត "Minari” (មីណារី)។ ជយលាភី នេះ បាន ធ្វើ ឲ្យ តារាវ័យ ៧៣ឆ្នាំ ក្លាយ ជា តារា សម្តែង ស្រី ដំបូង គេ របស់ កូរ៉េ និង ទី ២ នៅ អាស៊ី ដែល បាន ឈ្នះ ពាន រង្វាន់ អូស្កា។
ខុស ពី កម្មវិធី ប្រគល់ ពាន រង្វាន់ ផ្សេង ៗ នៅ ឆ្នាំ នេះ ដែល ប្រព្រឹត្ត ទៅ បែប អនឡាញ ទាំង ស្រុង ដោយសារ ជំងឺកូវីដ ១៩ កម្មវិធីប្រគល់ ពានភាពយន្ត អូស្កា ឬ Academy Awards ឆ្នាំ ទី ៩៣ នេះ បាន ប្រារព្ធ ឡើង ជា លក្ខណៈ ចូលរួម ផ្ទាល់ច្រើន បំផុត តាម ដែល អាច ធ្វើ បាន។
ទោះ យ៉ាង ណា ឆ្នាំ នេះ នៅ តែ ជា ឆ្នាំ មិន ធម្មតា សម្រាប់ កម្មវិធី អូស្កា ខណៈ កម្មវិធី ត្រូវ បាន ប្រារព្ធ យឺត ជាង ធម្មតា ពីរ ខែ ការ ដើរ លើ កម្រាល ព្រំ ក្រហម នៅ តែ មាន តែ មាន ការ រឹតបន្តឹង ខ្លាំង រីឯការ ប្រគល់ ពាន រង្វាន់ ត្រូវ បាន ធ្វើ ឡើង នៅ វេទិកា ពីរ ផ្សេង គ្នាដើម្បី រក្សា គម្លាត ខណៈ ពិធី ជប់លៀង ក្រោយ ប្រគល់ ពាន រង្វាន់ ត្រូវ បាន រំសាយ។
ពាន រង្វាន់ Best Picture ដែល ជា ពាន រង្វាន់ ធំ ជាង គេ ក្នុង ឆ្នាំ នេះ បាន ទៅ លើភាពយន្ត “Nomadland” ដែលនិយាយ អំពី ជិវិត អ្នក រស់នៅ ក្នុង រថយន្ត ផ្ទះ ចល័ត ក្នុង សម័យ អាមេរិក ជួប វិបត្តិសេដ្ឋកិច្ច។ ភាពយន្ត “Nomadland” នេះក៏ បាន ឈ្នះ ពាន រង្វាន់ ធំ ៗ ពីរ ទៀត រួម មាន ពាន រង្វាន់តួ ឯក ស្រី ឆ្នើម និង ពាន រង្វាន់ សម្រាប់ អ្នក ដឹកនាំ Chloé Zhao (ក្លូអេ ចោវ) ដែល បាន ក្លា យ ជា អ្នក ដឹកនាំ ស្រី ពីអាស៊ី ដំបូង បំផុត ដែរ ដែល បាន ទទួល ពាន រង្វាន់ នេះ ៕
ប្រែសម្រួល៖ វ៉ាន់ថន