ថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥

ប្រធានាធិបតីរុស្ស៊ីចង់ជួបលោកចូបៃដឹន បន្ទាប់ពីបៃដឹនប្រៀបប្រដូចលោកទៅនឹងឃាតករដៃឆៅ

 

 

 

 

ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀពូទីន ថ្លែងថាលោកត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបសន្ទនាគ្នាតាមប្រព័ន្ធវីឌីអូពីចម្ងាយជាមួយលោកចូបៃដឹន បន្ទាប់ពីមានការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យមួយចំនួន ដែលអាចប៉ះពាល់ទំនាក់ទំនង។

 

 

លោកពូទីនថ្លែងថាលោកចង់ជជែកគ្នា ដើម្បីនិយាយពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ និងដោះស្រាយជម្លោះនៅក្នុងតំបន់។ លោកថ្លែងបន្តទៀតថាលោកនឹងបញ្ជាទៅក្រសួងការបរទេសរុស្ស៊ីដើម្បីរៀបចំកិច្ចជំនួបនេះ។

 

 

គួរកត់សម្គាល់ថាប្រសាសន៍របស់លោកពូទីនកើតមានឡើងបន្ទាប់ពីលោកបៃដឹនប្រើប្រាស់វោហារសាស្ត្រធ្ងន់ៗ ដោយប្រដូចលោកពូទីនទៅ នឹងឃាតករដៃឆៅម្នាក់។ ទំនាក់ទំនងរវាងរដ្ឋាភិបាលប្រទេសទាំង២ចាប់ផ្ដើមមានភាពល្អក់កករដូចសម័យសង្គ្រាមត្រជាក់៕

 

 

 

 


ប្រែសម្រួល៖អនសំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025