ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥

ប្រធានាធិបតីបារាំងថា លោកទន្ទឹងរង់ចាំចំពោះការចាក់វ៉ាក់សាំងខូវីដ១៩

២៦ កុម្ភៈ ២០២១ | ព័ត៌មានអន្តរជាតិ

 

ប្រធានាធិបតីបារាំងលោក អេម៉ាញូអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងទទួលយកដោយរីករាយនូវការចាក់វ៉ាក់សាំងជំងឺខូវីដ១៩ Oxford / AstraZeneca នៅពេលដែលដល់វេនរបស់លោក។

 

 

 

 

 

 

 

ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានប្រាប់ក្រុមអ្នកកាសែតក្រោយពីកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបតាមអនឡាញថា ប្រសិនបើគេផ្ដល់វ៉ាក់សាំងឱ្យលោក ហើយវាដល់វេនរបស់លោកដែរនោះ ជាការពិតលោកនឹងទទួលយកការចាក់វ៉ាក់សាំងនោះដោយរីករាយបំផុត។

 

 


មេដឹកនាំបារាំងដែលកំពុងរងសម្ពាធក្នុងការបង្កើនល្បឿននៃការចាក់វ៉ាក់សាំងនៅប្រទេសបារាំងនេះក៏បាននិយាយដែរថា ក្រុមហ៊ុន AstraZeneca មិនបានបំពេញតាមគោលដៅនៃការចែកចាយរបស់ខ្លួននោះទេ ហើយថា មេដឹកនាំសហភាពអឺរ៉ុបកំពុងដាក់សម្ពាធលើក្រុមហ៊ុនអង់គ្លេសនិងស៊ុយអែតចំពោះវ៉ាក់សាំងនេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមហ៊ុន AstraZeneca រំពឹងថា នឹងផ្តល់វ៉ាក់សាំងជំងឺខូវីដ១៩នេះបានតិចជាងពាក់កណ្តាលនៃចំនួនដែលខ្លួនបានចុះកិច្ចសន្យាផ្គត់ផ្គង់ដល់សហភាពអឺរ៉ុបនៅត្រីមាសទី ២ នៃឆ្នាំនេះ។

 

 


លោក ម៉ាក្រុង បាននិយាយថា គេបានពេញចិត្តយ៉ាងខ្លាំងចំពោះយន្តការត្រួតពិនិត្យការនាំចេញវ៉ាក់សាំងរបស់សហភាពអឺរ៉ុបដោយបានបង្ហាញតម្លាភាពយ៉ាងជាក់ស្ដែងប៉ុន្តែគេមិនគួរប្រើយន្តការនេះដើម្បីហាមឃាត់ការនាំចេញដែលមានផលផ្ទុយពីនេះនោះទេ។

 

 


ប្រធានាធិបតីបារាំងរូបនេះក៏បានបញ្ជាក់ដែរថា ការរឹតបន្តឹងព្រំដែនអាចជាការចាំបាច់បំផុតផងដែរខណៈដែលប្រទេសបារាំងបានព្យាយាមទប់ស្កាត់ការរាលដាលនៃវីរុសកូរ៉ូណានៅក្នុងតំបន់នេះដោយត្រូវពិនិត្យឱ្យបានច្បាស់លាស់ចំពោះកម្មករឆ្លងដែននិងត្រូវធានាបានថា កម្មករទាំងនោះគ្មានឆ្លងជំងឺខូវីដ១៩មុនពេលចូលទៅក្នុងប្រទេសបារាំង៕

 

 

 

 

 

ប្រែសម្រួល៖SN

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025