ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៤ថ្ងៃ បានកើតឡើងចំនួន ៤៩លើក បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន ២១នាក់ ខណៈមនុស្ស ៧៦នាក់ទៀតរងរបួសធ្ងន់-ស្រាល។ ចំនួននេះមានការថយចុះទាំងចំនួនអ្នកស្លាប់ និងរបួសបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។
អំឡុងពេលថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង៤៩លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន២១នាក់ស្លាប ខណៈមនុស្ស៧៦នាក់ទៀតរងរបួសធ្ងន់-ស្រាល។ នេះបើយោងរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបង្ហាញថា បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ចំនួននេះមាន ការថយចុះករណីគ្រោះថ្នាក់១០លើក រីឯអ្នកស្លាប់ថយចុះ១៩នាក់ និងរបួសថយចុះ៤នាក់។ ក្នុងនោះខេត្តដែលមានចំនួនគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយមានមនុស្សស្លាប់ច្រើន រួមមាន កំពង់ចាម ស្វាយរៀង ព្រះសីហនុ ឧត្តរមានជ័យ និងបាត់ដំបង។
របាយការណ៍ បានបង្ហាញទៀតថា មូលហេតុដែលបណ្ដាល ឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្បឿន មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ បត់គ្រោះថ្នាក់ ស្រវឹង កត្ដាយាន ភ្លើងសញ្ញា កត្ដាផ្លូវ ងងុយ និងប្រើទូរស័ព្ទដៃជាដើម៕
អត្ថបទ៖ សន រដ្ឋា រូបភាព៖ ឯកសារ