ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥

សិល្បករជាច្រើនរូបនឹងលេចមុខក្នុង ព្រឹត្តិការណ៍ បៃតងសង្រ្កាន្ត  

០១ កុម្ភៈ ២០២១ | កម្សាន្ដ

ក្នុងន័យលើកទឹកចិត្ត លើកស្ទួយវប្បធម៌ និង អភិរក្សព្រៃឈើ កម្ពុជា ក្រុមយុវវជនស្ម័គ្រចិត្ត បានរៀបចំព្រឹត្តការណ៍ «  បៃតងសង្រ្កាន្ត » ឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ។  

 

 

ក្នុងនោះក្រុមសិល្បករ សិល្បការិនីជាច្រើននឹងលេចវត្តមានក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។

 

 

សិល្បករសិល្បការិនីជាច្រើនរូបបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុង « ព្រឹត្តិការណ៍សង្រ្កាន្ត » ក្នុងន័យជម្រុញលើកទឹកចិត្តយុវជនឱ្យចេះស្រឡាញ់ អភិរក្ស ថែរក្សា អភិវឌ្ឍសម្បត្តិធម្មជាតិ និងវប្បធ៌ជាតិ ។ 

 


នៅក្នុងសន្និសីទសារព័ត៌មានកាលពីចុងសប្ដាហ៍មុន ស្តីពី ព្រឹត្តិការណ៍ បៃតងសង្រ្កាន្ត កន្លងមកនេះ លោក តាន់ គឹម សួរ ប្រធានគម្រោងនេះបានរៀបរាប់ប្រាប់ថា ព្រឹត្តិការណ៍ « បៃតងសង្រ្កាន្ត » គឺជា ចលនាមួយនៃការផ្សារភ្ជាប់រវាង មនុស្ស និង មនុស្ស មនុស្សនិងធម្មជាតិ មនុស្សនិងសិល្បៈ វប្បធម៌ទំនៀមទម្លាប់ ប្រពៃណីខ្មែរ និង បណ្តុះមនសិការយុវវជនឱ្យចេះស្រឡាញ់ អភរិក្ស ថែរក្សា និង អភិវឌ្ឍ សម្បត្តិធម្មជាតិ បរតកវប្បធម៌ជាតិ ។

 

 

ដោយព្រឹត្តិការណ៍នេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ លើកស្ទូយវិស៍យវប្បធម៌ខ្មែរ ។  

 

 

ការបំផុសបំផុលឱ្យប្រជាជនយើងមានការយល់ដឹងពីសារប្រយោជន៍ ព្រៃឈើ កាត់បន្ថយ និងបញ្ឍប់ការការបំផ្លាញព្រៃណី និង សម្លាប់សត្វព្រៃ និងដើម្បីបង្កើនចំណូល ដល់ប្រជាជននៅតំបន់ ។ 

 


ព្រឹត្តិការណ៍ បៃតងសង្រ្កាន្ត នឹងរៀបចំឡើងជាផ្លូវការនៅថ្ងៃទី ០៩ ខែ មេសា ដល់ថ្ងៃទី ១១ ខែ មេសា នៅស្រុក ឱរាល់ ខេត្ត កំពង់ស្ពឺ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ប៉ុន្មានថ្ងៃ ។

 

 

ទោះបីជាមិនទាន់បង្ហាញពីសមាសភាពសិល្បករដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍នេះ ប៉ុន្តែមានសិល្បករជាច្រើនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះជាក់ស្តែងលោក ប៉ែន ចំរុង ដែលជាពិធីករល្បីឈ្មោះមួយរូបក៏នឹងលេខមុខក្នុងព្រឹត្តិការណ៍នេះផងដែរ ។ 

 


ដោយឡែក លោក ទិត ថាវរិទ្ឋ ដែលមានបទពិសោធន៍ក្នុងការរៀបចំ សង្ក្រាន្តនាពេលកន្លងមកបាន ឱ្យដឹងថា លោកពិតជាចាប់អារម្មណ៍ខ្លាំងក្នុងកម្មវិធីនេះខ្លាំងណាស់ ទើបធ្វើឱ្យលោកចូលរួមជួយរៀបចំព្រឹត្តិការណ៍នេះឡើងដើម្បីចូលរួមលើកស្ទួយវប្បធម៌ ខ្មែរ ។ 

 


លោក តាន់ គឹមសួរ បានបន្ថែមទៀតថា ស្របពេលដែលជួបនូវការលំបាករឿងថវិការក្នុងការរៀបចំព្រឹត្តិការណ៍ « បៃតងសង្រ្កាន្ត » នេះឡើង ក៏ចាត់ទុកថាសំណាងមួយពីព្រោះអ្នកនាង ស៊ុន រីនួន អគ្គនាយិកា ក្រុមហ៊ុន សម្រស់ធម្មជាតិ បានចូលរួមផ្តល់ថវិការប្រមាណ ៧ម៉ឺនដុល្លារជួយក្នុងការរៀបចំកម្មវិធីនេះ ។

 

 

អ្នកនាង ស៊ុន រីនួន បានឱ្យដឹងថា អ្នកនាងពិតជាពេញចិត្តក្នុងការជួយកម្មវិធីនេះ ពីព្រោះអ្នកនាងចង់ជួយលើផ្នែក វប្បធម៌ ដែលជាដួងព្រលឹងជាតិ ។ 

 


គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ សង្រ្កាន្តបៃតង រៀបចំឡើងដោយយុវវជនស្ម័គ្រចិត្តជួយសង្គម បៃតង វ៉ររៀរស៍ ។ អ្នករៀបចំ «ព្រឹត្តិការណ៍បៃតងសង្ក្រាន្ត» ថែមទាំងរំពឹងថា ព្រឹត្តិការណ៍នេះនឹងផ្ទុះកក្រើកនាទឹកដីខេត្តកំពង់ស្ពឺ ៕ 

 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025