ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥

ស៊ុំ សុម៉ាលី ឈប់គិតរឿងចង់បានគូស្នេហ៍ថ្មី ក្រោយក្លាយជាអ្នកតំណាងផលិតផលមួយ

២៤ កញ្ញា ២០២០ | កម្សាន្ដ

តាំងពីបែកគ្នាជាមួយស្វាមីមក ស៊ុំ សុម៉ាលី ចាប់ផ្តើមមានហាងឆេងខ្ពស់ក្នុងការងាររហូតត្រូវបាន ហាងថែរក្សាសម្រស់មួយកន្លែងហៅធ្វើជាអ្នកតំណាងដោយទទួលបានតម្លៃខ្លួនខ្ពស់មិនធម្មតា រហូតធ្វើឱ្យនាងឈប់គិតពីឈឺចាប់ ។ 

 

ស្របពេលកំពុងមមាញឹកជាមួយការងារសិល្បៈក៏ដូចជាការងារជាអ្នកតំណាងផលិតផលមួយ  បានធ្វើតារាសម្តែងមេម៉ាយកូនមួយ ស៊ុំ សុម៉ាលី ឈប់គិតពីរឿងចង់បានគូថ្មី បើទោះបីជាមានបុរសៗជាច្រើនតាមសុំស្នេហ៍នាងក្តី ។ 

 

ស៊ុំ សុម៉ាលី កាន់តែស្អាតនិងសិចស៊ីឡើងក្រោយបែកពីស្វាមី ហើយចុងក្រោយនេះនាងបានក្លាយទៅជាអ្នកតំណាងក្រុមហ៊ុនកែសម្ផស្សមួយកន្លែង ដែលធ្វើឱ្យនាងអាចរកប្រាក់ចំណូលបានច្រើនជាងមុន ពេលនេះនាងមិនត្រឹមតែក្លាយទៅជាអ្នកតំណាងផលិតមួយនោះទេ នាងថែមទាំងកំពុងធ្វើជាគណកម្មការផ្តល់ពិន្ទុនៅក្នុងកម្មវិធី Miss Grand Cambodia ផងដែរ។ នេះជាបទពិសោធថ្មីមួយក្នុងជីវិតដែលនាងបានឆ្លងកាត់ ។  

 

ស៊ុំ សុម៉ាលី បានឱ្យដឹងថា តាំងពីក្លាយទៅជាអ្នកតំណាងហាងថែរក្សាសម្រស់មួយកន្លែងមក បានធ្វើឱ្យជីវិតនាងប្រែប្រួលខ្លាំង ទាំងជីវភាព ក៏ដូចជាសម្រស់ ពីព្រោះនាងទទួលបានការថែទាំសម្ផស្សពីហាងនេះយ៉ាងយកចិត្តទុកដាក់ នាងមិននឹកស្មានថាជីវិតអាចឈានឡើងមកវិញបានដូចសព្វថ្ងៃនេះទេ ។ 

 


ចាប់តាំងពីបែកគ្នាជាមួយស្វាមី ស៊ុំ សុម៉ាលី បានក្លាយទៅជានារីរឹងមាំម្នាក់ ដោយនាងមិនបង្ខាំងខ្លួនក្នុងជីវិតទុក្ខដូចជាពេលមុនទៀតទេ នាងបានចេញមកកសាងស្នាដៃនៅពិភពខាងក្រៅ និងធ្វើខ្លួនឱ្យមានប្រយោជន៍ ស៊ុំ សុម៉ាលី បានពោលពាក្យយ៉ាងក្តុកក្តួលចិត្តថា គ្មានស្វាមី នាងក៏អាចរស់បានដែរ ។ 

 

 

ជាមួយនិងសម្រស់ប្រែប្រួលនេះ ស៊ុំ សុម៉ាលី ក៏ត្រូវបានបុរសក្នុងនិងក្រៅប្រទេស ប្រាថ្នាចង់បានជាគូ រហូតមានអ្នកខ្លះបានផ្ញើសារសុំស្នេហ៍ អ្នកខ្លះទៀតក៏បានស្កាត់មកជួយមុខនាងដោយផ្ទាល់ ដើម្បីសារភាពស្នេហ៍ តែនៅពុំទាន់ឃើញតារាសម្តែងកូនមួយរូបនេះ ឆ្លើយតបនៅឡើយទេ ។

 


ទាក់ទិនចំពោះរឿងសាងគ្រួសារថ្មី ស៊ុំ សុម៉ាលី ហាក់ដូចជារារែកចិត្ត ហើយនាងមិនចង់បានជីវិតគូថ្មីនៅក្នុងពេលនេះនៅឡើយទេ នាងបានបញ្ជាក់ប្រាប់ថា របួសលើកដំបូងពិតជាឈឺចាប់ណាស់ ធ្វើឱ្យនាងរៀងចាល និងមិនចង់បានជីវិតគូថ្មីឡើយ ការរស់នៅម្នាក់ឯងចិញ្ចឹមកូនដោយសមត្ថភាព គឺជារឿងល្អបំផុត មិនមានសម្ពាធ មានសេរីភាពគ្រប់គ្រាន់ ទោះចង់ធ្វើអ្វី ធ្វើបានទាំងអស់ ។

 

 

ថ្វីដ្បិតតែពោលពាក្យដូច្នេះក្តី តែទៅថ្ងៃអនាគត ស៊ុំ សុម៉ាលី ក៏នឹងបើកបេះដូងទទួលអ្នកថ្មីផងដែរ គ្រាន់តែក្នុងពេលនេះនាងចង់ទុកពេលវេលាដើម្បីរកប្រាក់ចិញ្ចឹមកូននិងគ្រួសារសិន ៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025