ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥
ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់នៅយប់ថ្ងៃទី១ឧសភាថា ករណីលើសសុពលភាពឈៀករថយន្ត ជាករណីត្រូវលើកលែង សិន ក្នុងការអនុវត្តការផាកពិន័យច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយសារតែយាន្តយន្តជាច្រើនកំពុងកកស្ទះក្នុងការដំណើរការធ្វើ ឈៀក នៅគ្រប់បណ្ដាខេត្ត ក្រុង រាជធានី។ ឯកឧត្ដម បានផ្សព្វផ្សាយឲ្យបណ្ដា ស្នងការដ្ឋានខេត្ត-ក្រុង ទាំងអស់លើកលែង ករណីឈៀករថយន្តសិន ដើម្បីទុកពេលឲ្យម្ចាស់យានយន្តបំពេញរួចរាល់ និងរង់ចាំអនុវត្ត រហូតដល់មានបទបញ្ជារជាថ្មី។
បទល្មើសចំនួន៧ ក្នុងចំណោម៣៣ ដែលនឹងអនុវត្តសម្រាប់ម៉ូតូ រួមមាន៖ មិនពាក់មួកសុវត្ថិភាព, ស្រវឹង, មិនគោរពភ្លើង និង សញ្ញាចរាចរណ៍, ល្មើសការបត់ និង វ៉ាជែង, ដឹកលើសចំណុះ, គ្មានស្លាកលេខ, ប្រើប្រាស់ទូរសព្ទដោយគ្មានកាស។
ដោយឡែកបទល្មើសយាន្តយន្តចំនួន៩ ក្នុងចំណោម៤១ នឹងត្រូវអនុវត្តរួមមាន៖ ល្បឿន, ស្រវឹង, គ្មានប័ណ្ណបើកបរ, មិនគោរពភ្លើងសញ្ញា, ល្មើសក្នុងការវ៉ា ជែង, មិនពាក់ខ្សែក្រវាត់, ដឹកលើសចំណុះ, គ្មានស្លាលេខ, និង បទប្រើប្រាស់ទូរសព្ទដោយគ្មានឧបករណ៍ភ្ជាប់សំឡេង៕
អត្ថបទ៖ ប៉ែន សុផាន់ណា