ថ្ងៃច័ន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥
សមូហករជនជាតិអេស្ប៉ាញម្នាកល់ឈ្មោះម៉ារីយ៉ា.កាបារ៉ូ (Marià Gabarro) មិនសូវយកចិត្តទុកដាក់ចំពោះសត្វសុនខមានជីវិតទេ។ ប៉ុន្តែឆ្នាំនេះ គាត់បែរជាបំបែកកំណត់ត្រាពិភពលោកខាងរក្សាទុករបស់របរដែលពាក់ព័ន្ធនឹងសត្វសុនខដូចជាសត្វសុនខជ័រ, តុក្កតាជ័រទន់ៗ ឬឈើច្រត់មានដងកាន់ជាទម្រង់ក្បាលសុនខជាដើម។
លោកកាបូរ៉ូជាប្រធានផ្នែកលក់នៅទីក្រុងថេរ៉ាសា (Terrassa) ចម្ងាយ៣០គីឡូម៉ែត្រពីទីក្រុងបាសេឡូណា។ លោកចាប់ផ្ដើមសមូហកម្មរបស់ដ៏ធំនេះចាប់តាំងពីអាយុ៦០ឆ្នាំប្លាយ។
នៅពេលគាត់ទទួលមរណភាពកាលពីឆ្នាំ២០២៤នៅក្នុងជន្មានយុ៩៤ឆ្នាំ ចៅរបស់គាត់ក៏សម្រេចចិត្តសាកល្បងចង់ដឹងថាតើរបស់របរដែលសល់ពីជីតារបស់ខ្លួននោះអាចនឹងបំបែកកំណត់ត្រាពិភពលោកបានដែរឬទេ។ លោកកាបារ៉ូទិញសត្វសុនខជ័រពីផ្សារមកដាក់នៅក្នុងផ្ទះពីកន្លែងរបស់គាត់។
អ្នកស្រីថេរេសា.កាបារ៉ូ (Teresa Gabarro) វ័យ៥៤ឆ្នាំជាកូនម្នាក់នៅក្នុងចំណោមកូនទាំងបួន។ អ្នកស្រីបណ្ដោយឲ្យសត្វសុនខដែលអ្នកស្រីចិញ្ចឹមប្រឡែងលេងជាមួយសុនខជ័រទាំងនោះចុះ។ អ្នកស្រីប្រាប់ថាប៉ាម៉ាក់របស់អ្នកស្រីចូលចិត្តសត្វសុនខជ័រណាស់។
ប៉ុន្តែមិនចូលចិត្តសត្វសុនខមានជីវិតទេ។ ការបំបែកកំណត់ត្រានេះមានរបស់របរសរុប៥០២៥គ្រឿង។ បន្ទាប់ពីលោកកាបារ៉ូទទួលមរណភាពនៅវ័យ៩៤ឆ្នាំ ចៅរបស់គាត់ក៏សម្រេចថាយករបស់របរដែលបន្សល់ទុកនេះដើម្បីធ្វើអ្វីម៉្យាងជាការឧទ្ទិសចំពោះស្នាដៃរបស់ជីតាខ្លួន។
ដូចនេះ ចៅក៏បានដាក់ពាក្យទៅក្រុមកំណត់ត្រាពិភពលោកដើម្បីទទួលស្គាល់ស្នាដៃនេះ។ សម្រាប់លោកម៉ារីយ៉ា.កាបារ៉ូ ការបង់ចិត្តស្រឡាញ់សត្វសុនខមិនចាំបាច់ត្រូវការការបក់កន្ទុយរស់សត្វសុនខមានជីវិតដើម្បីស្វាគមន៍ម្ចាស់ទេ។
ត្រឹមតែក្ដីស្រមៃ និងការចាប់ចិត្តចំពោះសត្វសុនខគឹគ្រប់គ្រាន់ហើយ ហើយគំនិតនេះឆ្លុះបញ្ចាំងតាមរយៈសមូហកម្មសត្វសុនខជ័រទាំងនេះ៕
ប្រែសម្រួល៖ អន សំអាង