ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

ដ្បិតមានបេក្ខភាពដាក់ពាក្យច្រើនតែ RAPPER FIGHTER រដូវកាលទី២ បន្តទទួលពាក្យពីបេក្ខភាពដល់ថ្ងៃទី ៣ ខែ សីហា

៣១ កក្កដា ២០២៥ | កម្សាន្ដ

 

 

កម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំរបស់ PNN Rapper Fighter រដូវកាលទី២បន្ត ទទួលពាក្យពីបេក្ខភាពរហូតដល់ថ្ងៃទី ៣ ខែ សីហា ឆ្នាំ២០២៥ ខាងមុខ។បើទោះជាមកទល់នឹងពេលនេះ មានបេក្ខភាពដាក់ពាក្យច្រើនរហូតដល់រាប់រយនាក់ហើយក្ដី ក៏ប៉ុន្តែកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំរបស់ PNN Rapper Fighter រដូវកាលទី២ នៅតែបើកទទួលពាក្យពីបេក្ខជន បេក្ខនារី រហូតដល់ថ្ងៃទី ៣ ខែ សីហា ឆ្នាំ២០២៥ ខាងមុខ។

 

 

ការបន្តទទួលពាក្យនេះ ខណៈព្រឹត្តិការណ៍សង្គ្រាមឈ្លានពាន របស់ ថៃ លើ កម្ពុជា ហាក់ស្ងប់ស្ងាត់ក្រោយពីមានកិច្ចព្រមព្រៀងបទឈប់បាញ់នៅប្រទេស ម៉ាឡេស៊ី កាលពីពេលថ្មីៗ។សម្រាប់កម្មវិធី Rapper Fighter រដូវកាលទី២នេះដ្បិតបន្តទទួលពាក្យពីបេក្ខភាពក្ដី ក៏ប៉ុន្តែកម្មវិធីបានបានសម្រិសម្រាំងបេក្ខភាពឆ្នើមៗជាច្រើនរូបមកហើយ។ យ៉ាងណាកម្មវិធីនៅតែចង់បានបេក្ខភាពឆ្នើមៗបន្តទៀតតាមរយៈការបើកទទួលពាក្យបន្តពីបេក្ខភាព។

 

 

កម្មវិធី RAPPER FIGHTER រដូវកាលទី១  បានធ្វើឱ្យកក្រើកវិស័យសិល្បៈរ៉េបម្តងហើយ! ឥឡូវនេះ RAPPER FIGHTER រដូវកាលទី ២ បានចាប់ផ្តើមជាផ្លូវការ ដោយមានការឧបត្ថម្ភផ្តាច់មុខដោយ GANZBERG SNOW សហការជាមួយស្ថានីយទូរទស្សន៍ភីអិនអិន គឺជាទំរង់នៃការប្រឡងចម្រៀងរ៉េប រៀបចំឡើងយ៉ាងសម្រិតសម្រាំង ដែលមានលក្ខណៈពិសេសជាច្រើន ទាំងការរចនាស្ទាយបែប Khmer Hip-Hop នៃវគ្គនីមួយៗ ព្រមទាំងបំពាក់បច្ចេកវិទ្យាចុះឈ្មោះ ដោយប្រើ QR កូដ និងតំណរភ្ជាប់ Link ងាយស្រួលក្នុងការទិញពាក្យពីគ្រប់ទីកន្លែងទូទាំងប្រទេស។

 

 


ជាមួយគ្នានេះផងដែរ ថ្នាក់ដឹកនាំកម្មវិធី និង Coach ទាំង ៤ រូប មានក្រុមក្មេងខ្មែរ លោក SOCHEAT និងលោក PUNLEUR លោក VUTHEA កំពូលស្ទាយសម្លេងរ៉េប លោក KINGCHI ស្តេចពាក្យជួន គឹសុទ្ធតែតារារ៉េបខ្មែរល្បីៗ បានបង្ហាញឆន្ទៈរួមគ្នា ដើម្បីបណ្តុះបេក្ខជន បេក្ខនារីក្នុងវិស័យចម្រៀងរ៉េប ដោយសុក្រិត និងយុត្តិធម៌ ជាមួយវគ្គជម្រុះចំនួន ៨ វគ្គ  គឺវគ្គចុះឈ្មោះ ONLINE AUDITION ជម្រុះមកវគ្គ PHYSICAL-AUDITION  មុនបន្តទៅជម្រុះក្នុងវគ្គផ្លូវការ 5TART FIGHT វគ្គ FIGHTER SPIRIT វគ្គ STAGE FIGHT វគ្គ FIGHTER STRIKE និងវគ្គធំពីរចុងក្រោយ SEMI-FINAL និង FINAL FIGHT។

 

 

 និយាយជារួមទៅ វគ្គនីមួយៗមានវិញ្ញាសារដែលពិសេសៗជាច្រើននឹងធ្វើឱ្យ បេក្ខជន រួមទាំងទស្សនិកជន រំភើបរីករាយពេញចិត្តជាមួយកម្មវិធីថ្មីនេះ RAPPER FIGHTER រដូវកាលទី២ នៃស្ថានីយទូរទស្សន៍ភីអិនអិន។

 

 

កាន់តែពិសេសចំពោះ ទឹកប្រាក់រង្វាន់សម្រាប់ម្ចាស់ជ័យលាភី រហូតដល់ ៦០លានរៀល រួមជាមួយកុងត្រាការងារពីភីអិនអិន និងការងារ Concert ជាច្រើនពីដៃគូររបស់យើងមាន ស្រាបៀរ GANZBERG SNOW ស្រាបៀរ GANZBERG ភេសជ្ជៈ IDOL ភេសជ្ជៈ BOOSTRONG រួមទាំងទឹកផ្លែឈើ Freshy ផងដែរ។សូមបញ្ជាក់ថា ស្ថានីយទូរទស្សន៍ភីអិនអិន តែងតែនាំយកនូវកម្មវិធីថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ ដែលសុទ្ធសឹងតែជាស្នាដៃកូនខ្មែរ រយៈពេលជាង ១០ឆ្នាំកន្លងមកននេះ សម្រាប់កម្ពុជា ។ 

 

 

យើងឃើញថាកម្មវិធី RAPPER FIGHTER រដូវកាលទី២ គឺបង្កើតឡើងដោយស្នាដៃកូនខ្មែរ ដែលជាគំរូដល់ផលិតករផ្សេងៗទៀត ដើម្បីបង្ហាញគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន មិនអោយចាញ់កម្មវិធីទិញទំរង់ពីបរទេស។ កម្មវិធី RAPPER FIGHTER រដូវកាលទី២ កាន់តែកាលីប កាន់តែឡូយ ដោយមានការឧបត្ថម្ភផ្តាច់មុខពី GANZBERG SNOW! COOL LIKE THAT!

 

 

អត្ថបទ និងរូបភាព៖ PNN

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025