ថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥
កម្មវិធី Idol Fun House របស់ PNN នាល្ងាចថ្ងៃសុក្រនេះ ទស្សនិកជននឹងទទួលបានសំណើចដ៏មិនចេះរីងស្ងួតពីគណៈកម្មការទាំង៣រូប ហើយតារាចូលរួមថែមទាំងយកប្រាក់លានត្រឡប់ទៅផ្ទះវិញថែមទៀត។
កម្មវិធី Idol Fun House របស់ PNN ល្ងាចនេះកាន់តែសប្បាយ ប្លែក បានទស្សនាប្រាកដជាជក់ចិត្តដិតអារម្មណ៍ជាក់ជាមិនខានឡើយ ដោយទស្សនិកជននឹងបានជួបជាមួយវត្តមានតារាល្បីៗ រួមនឹងគណៈកម្មការទាំង៣រូបដែលនឹងធ្វើឱ្យទស្សនិកជនផ្ទុះសំណើចខ្លាំង ។
សប្ដាហ៍នេះវត្តមានតារាល្បីៗបានរួម៖ កញ្ញា សយ សុភាស់ កញ្ញា នួន សុន វីណេ Noun sonviney កញ្ញា អែម គុនថង Em Kunthong, កញ្ញា ផាត់ធីយ៉ា Phattiya , លោក ប៉ែន ចំរ៉ុង Pen chomrong និង លោក កេត ធិបតី ដែលនឹងមកចូលរួមលេងហ្គេមសប្បាយៗព្រមទាំងដណ្តើមយកជ័យជំនះដើម្បីទទួលបានប្រាក់៤លានពីកម្មវិធី។
បេក្ខជនទាំង៦រូបនឹងត្រូវឆ្លងកាត់វិញ្ញាសារដែលកម្មវិធីបានរៀបចំជូន ក្នុងនោះដែរ គ្រប់វិញ្ញាសារគឺតម្រូវអោយបេក្ខជន បង្ហាញនូវភាពឆា្លតវៃ នឹងភាពរហ័សរហួន ព្រមទាំងទេពកោសល្យដែលមាន។
ទន្ទឹមនឹងការឆ្លងកាត់វិញ្ញាសារលំបាកៗជាច្រើន បេក្ខជន ក៏នឹងត្រូវពិន័យបើសិនជាឆ្លើយសំណួរមិនបានត្រឹមត្រូវ។ ទោះជាយ៉ាងណា ក៏កម្មវិធីនៅតែផ្តល់ភាពសប្បាយរីករាយ មិនអោយទស្សនិកជនមានអារម្មណ៍ធុញទ្រាន់នោះឡើយ។
ក្រៅពីតារាកិត្តិយសទាំង ៦ រូប នេះ ក៏មានគណៈកម្មការ ឬ ប្រធានក្រុមចំនួន ៣ រូប ដូចជា លោក ងួន សុបិន , អ្នកនាង កាតុ និង នាយ គ្រឿន ដែលនឹងអង្រួញឆាក Idol Fun House ឱ្យកាន់តែកក្រើក ។ ជាពិសេសវត្តមានពិធីករ ពិធីការិនី ដែលពូកែខាងវោហាស័ព្ទមិនចេះរីងស្ងួត កាន់តែញុំាងអោយកម្មវិធីទាំងមូលកាន់តែមានភាពរស់រវើក។
ចង់ដឹងទេថា តើក្រុមណានឹងទទួលបានប្រាក់បួនលាន សូមរង់ចាំទស្សនា កម្មវិធី «Idol Fun House» នឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN និងតាមរយៈហ្វេសបុកផេក Idol Fun House នាថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ ចាប់ពីម៉ោង៦ រហូតដល់ម៉ោង ៨យប់ ៕
អត្ថបទ និងរូបភាព៖ PNN