ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកYoon Suk Yeol បានវិលត្រលប់ចូលពន្ធនាគារវិញ នៅថ្ងៃព្រហស្បតិ៍(១០កក្កដា)នេះ បន្ទាប់ពីតុលាការសម្រេចតាមដីកាស្នើសុំឃុំខ្លួនរបស់រដ្ឋអាជ្ញារ ជុំវិញការប្រកាសច្បាប់អាជ្ញារសឹករបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះកាលពីឆ្នាំមុន។
សេចក្តីសម្រេចរបស់តុលាការទីក្រុងសេអ៊ូល បានជំរុញការស៊ើបអង្កេតរបស់ទីប្រឹក្សាពិសេស ទៅជាការចោទប្រកាន់ដែលថា ការប្រកាសច្បាប់អាជ្ញារសឹករបស់លោកYoon កាលពីខែធ្នូឆ្នាំមុន បានបង្ហាញពីការរារាំងយុត្តិធម៌ និងការរំលោភអំណាច។
នៅក្នុងសាលដីកា តុលាការបានប្រកាសថា ការយល់ស្របទៅតាមសំណើររបស់រដ្ឋអាជ្ញារ ដោយសារបារម្ភថា លោកYoon អាចបំផ្លាញភស្តុតាង។
អ្នកនយោបាយអភិរក្សនិយមរូបនេះ ប្រឈមមុខនឹងការចោទប្រកាន់បទព្រហ្មទណ្ឌរួចទៅហើយ ពីបទបេះបោរជុំវិញការប្រកាសច្បាប់អាជ្ញារសឹក ហើយអាចជាប់ទោសពន្ធនាគារមួយជីវិត និងទោសប្រហារជីវិត។
អតីតប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានវិលត្រលប់ចូលពន្ធនាគារវិញនៅមជ្ឈមណ្ឌលឃុំឃាំងទីក្រុងសេអ៊ូលនៅចម្ងាយប្រហែល២០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងសេអ៊ូល។ លោក បានចំណាយពេល៥២ថ្ងៃ នៅក្នុងពន្ធនាគារកាលពីដើមឆ្នាំ ប៉ុន្តែត្រូវបានដោះលែងវិញកាលពី៤ខែមុន តាមហេតុផលបច្ចេកទេស។
តុលាការធម្មនុញ្ញ បានបញ្ចប់តំណែងប្រធានាធិបតីកូរ៉េរបស់លោកYoon Suk Yeol និងតំកល់ការចោទប្រកាន់របស់សភាពាក់ព័ន្ធនិងការប្រកាសច្បាប់អាជ្ញារសឹក ដែលនាំការភ្ញាក់ផ្អើលខ្លាំងសម្រាប់ប្រជាជនកូរ៉េខាងត្បូង ហើយបង្កើតនូវស្ថានភាពចលាចលនយោបាយជាច្រើនខែ។
ប្រែសម្រួល៖ណាវ័ន្ត