ថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥

កក្រើកទៀតហើយ! ស្ទើរមិនគួរឱ្យជឿបើកសន្និសីទកាសែតភ្លាម បេក្ខជនជាង ៥០០នាក់ សម្រុកដាក់ពាក្យប្រកួត RAPPER FIGHTER រដូវកាលទី២ ភ្លាម!

០៣ កក្កដា ២០២៥ | កម្សាន្ដ

 

 

ស្ទើរមិនគួរឱ្យជឿពីកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំរបស់ PNN ដោយគ្រាន់តែបើកសន្និសីទសារព័ត៌មានភ្លាម មានបេក្ខភាពជាង ៥០០នាក់ដាក់ពាក្យចូលរួមប្រកួតប្រជែងភ្លាម ដែលនឹងធ្វើឱ្យរដូវកាលទី២ កាន់តែកក្រើកខ្លាំង។

 

 


ជារឿងមិនគួរឱ្យជឿនោះទេពីកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំរបស់ស្ថានីយទូរទស្សន៍ PNN ដោយរសៀលថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញ គ្រាន់តែបើកសន្និសីទសារព័ត៌មាន រដូវកាលទី២ភ្លាម បេក្ខជន បេក្ខនារី ប្រមាណជា ៥០០បានដាក់ពាក្យចូលរួមប្រកួតប្រជែងភ្លែត ដែលនឹងធ្វើឱ្យ Rapper Fighter រដូវកាលទី២ នេះកាន់តែកក្រើកខ្លាំងថែមទៀត។

 


កម្មវិធី RAPPER FIGHTER រដូវកាលទី ១ ឆ្នាំ ២០២៤ បានធ្វើឱ្យកក្រើកវិស័យសិល្បៈរ៉េបម្តងហើយ! ឥឡូវនេះ RAPPER FIGHTER រដូវកាលទី ២ បានចាប់ផ្តើមជាផ្លូវការ ដោយមានការឧបត្ថម្ភផ្តាច់មុខដោយ GANZBERG SNOW សហការជាមួយស្ថានីយទូរទស្សន៍ភីអិនអិន គឺជាទំរង់នៃការប្រឡងចម្រៀងរ៉េប រៀបចំឡើងយ៉ាងសម្រិតសម្រាំង ដែលមានលក្ខណៈពិសេសជាច្រើន ទាំងការរចនាស្ទាយបែប Khmer Hip-Hop នៃវគ្គនីមួយៗ ព្រមទាំងបំពាក់បច្ចេកវិទ្យាចុះឈ្មោះ ដោយប្រើ QR កូដ និងតំណរភ្ជាប់ Link ងាយស្រួលក្នុងការទិញពាក្យពីគ្រប់ទីកន្លែងទូទាំងប្រទេស។

 


លោក រ៉ូមីអូ អ្នកផលិតកម្មវិធី Rapper Fighter បានបង្ហាញក្ដីរីករាយនៅពេលកម្មវិធីនេះលេចវត្តមានជាផ្លូវដែល GANZBERG SNOW បន្តគាំទ្រពេញទំហឹងសម្រាប់ដំណើរក្នុងរដូវកាលទី២នេះ។

 

 

 

ជាមួយគ្នានេះផងដែរ ថ្នាក់ដឹកនាំកម្មវិធី និង Coach ទាំង ៤ រូប មានក្រុមក្មេងខ្មែរ លោក SOCHEAT និងលោក PUNLEUR លោក VUTHEA កំពូលស្ទាយសម្លេងរ៉េប លោក KINGCHI ស្តេចពាក្យជួន គឹសុទ្ធតែតារារ៉េបខ្មែរល្បីៗ បានបង្ហាញឆន្ទៈរួមគ្នា ដើម្បីបណ្តុះបេក្ខជន បេក្ខនារីក្នុងវិស័យចម្រៀងរ៉េប ដោយសុក្រិត និងយុត្តិធម៌ ជាមួយវគ្គជម្រុះចំនួន ៨ វគ្គ  គឺវគ្គចុះឈ្មោះ ONLINE AUDITION ជម្រុះមកវគ្គ PHYSICAL-AUDITION  មុនបន្តទៅជម្រុះក្នុងវគ្គផ្លូវការ 5TART FIGHT វគ្គ FIGHTER SPIRIT វគ្គ STAGE FIGHT វគ្គ FIGHTER STRIKE និងវគ្គធំពីរចុងក្រោយ SEMI-FINAL និង FINAL FIGHT។ និយាយជារួមទៅ វគ្គនីមួយៗមានវិញ្ញាសារដែលពិសេសៗជាច្រើននឹងធ្វើឱ្យ បេក្ខជន រួមទាំងទស្សនិកជន រំភើបរីករាយពេញចិត្តជាមួយកម្មវិធីថ្មីនេះ RAPPER FIGHTER រដូវកាលទី២ នៃស្ថានីយទូរទស្សន៍ភីអិនអិន។

 

 

កាន់តែពិសេសចំពោះ ទឹកប្រាក់រង្វាន់សម្រាប់ម្ចាស់ជ័យលាភី រហូតដល់ ៦០លានរៀល រួមជាមួយកុងត្រាការងារពីភីអិនអិន និងការងារ Concert ជាច្រើនពីដៃគូររបស់យើងមាន ស្រាបៀរ GANZBERG SNOW ស្រាបៀរ GANZBERG ភេសជ្ជៈ IDOL ភេសជ្ជៈ BOOSTRONG រួមទាំងទឹកផ្លែឈើ Freshy ផងដែរ។តាមរយៈបទបង្ហាញដោយផលិតករដឹកនាំកម្មវិធី RAPPER FIGHTER នេះ គឺលោក រ៉ូមីអូ បានឱ្យដឹងថា យើងគ្រាន់តែបើកដំណើរការប្រព័ន្ធចុះឈ្មោះភ្លាម និងផ្សាយផ្សព្វផ្សាយសន្និសីតសារព័ត៌មានថ្ងៃនេះ យើងទទួលបានបេក្ខជនរហូតដល់ទៅជិត 5០០ នាក់។ ហើយការដាក់ពាក្យទទួលបេក្ខជននៅតែបន្តរហូតដល់ថ្ងៃទី ២២ ខែ
កក្កដា ខាងមុខនេះ។ងាយមែនទែន! ដើម្បីដាក់ពាក្យចូលរួមប្រឡងចម្រៀងរ៉េបនៅលើផេក RAPPER FIGHTER ដោយគ្រាន់តែចុច  ឬស្កេន QR កូដលើផ្ទាំងផ្សព្វផ្សាយនានារបស់កម្មវិធី រួចបំពេញព័ត៌មាន និងវីដេអូបង្ហាញទេពកោសល្យនៃការរ៉េប ជាមួយការចុះឈ្មោះទិញពាក្យត្រឹមតែ ១ម៉ឺនរៀលប៉ុណ្ណោះ។

 

 

 

 

គួររំឮកឱ្យដឹងផងដែរថា ស្ថានីយទូរទស្សន៍ភីអិនអិន តែងតែនាំយកនូវកម្មវិធីថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ ដែលសុទ្ធសឹងតែជាស្នាដៃកូនខ្មែរ រយៈពេលជាង ១០ឆ្នាំកន្លងមកននេះ សម្រាប់កម្ពុជា ។ យើងឃើញថាកម្មវិធី RAPPER FIGHTER រដូវកាលទី២ គឺបង្កើតឡើងដោយស្នាដៃកូនខ្មែរ ដែលជាគំរូដល់ផលិតករផ្សេងៗទៀត ដើម្បីបង្ហាញគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន មិនអោយចាញ់កម្មវិធីទិញទំរង់ពីបរទេស។ កម្មវិធី RAPPER FIGHTER រដូវកាលទី២ កាន់តែកាលីប កាន់តែឡូយ ដោយមានការឧបត្ថម្ភផ្តាច់មុខពី GANZBERG SNOW! COOL LIKE THAT!

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ញិល សុភ័ស្តុ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025