ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥
ឆ្លងកាត់ការហ្វឹកហាត់យ៉ាងស្វិតស្វាញជាច្រើនសប្តាហ៍ជាមួយបេក្ខភាពផ្លូវការផ្សេងទៀត ហ្វីយ៉ាតា ហ៊ានបង្ហាញក្តីរំពឹងខ្ពស់ក្នុងការដណ្តើមមកុដ Miss Universe Cambodia 2025 បន្ទាប់ពីត្រៀមខ្លួនដាក់ចិត្តដាក់កាយ ១០០ភាគរយ។
ចំណាយពេលឆ្លងកាត់ការហ្វឹកហាត់ជាច្រើនសប្តាហ៍ជាមួយបេក្ខភាពផ្លូវការផ្សេងទៀត អ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ដែលជាអតីតហ្វរ្េសស៊ីលេខ១ផង ហ៊ានបង្ហាញក្តីរំពឹងខ្ពស់ជាងមុនក្នុងការដណ្តើមមកុដ Miss Universe Cambodia 2025 មកគ្រប់គ្រង ដើម្បីក្លាយជាបវរកញ្ញាតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។
បេក្ខនារីស្លាកលេខ MUC07 ហ៊ានអះអាងបែបនេះដោយក្តីជឿជាក់ និងទំនុកចិត្តលើខ្លួនឯង ថែមទាំងសរសើរពីការរៀបចំការប្រកួតរបស់អ្នកគ្រប់គ្រងថ្នាក់ជាតិទៀតផង។
ហ្វីយ៉ាតា ថា នាងនិងមិនបន្ថយដៃឱ្យបេក្ខភាពផ្សេងទៀតនោះឡើយ ប៉ុន្តែមនោសញ្ចេតនាក្រោយឆាករវាងនាង និងបេក្ខភាពនៅតែល្អដូចបងប្អូន។គួររំឮកឱ្យដឹងផងដែរថា មកទល់ពេលនេះការប្រកួត Miss Universe Cambodia 2025 កាន់តែខិតជិតមកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រហើយ ខណៈដែលបេក្ខភាពម្នាក់ៗកំពុងប្រឹងសន្សំពិន្ទុរៀងៗខ្លួនឆ្ពោះទៅរកតំណែង Top ចុងក្រោយ។
កម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រ Miss Universe Cambodia 2025 ដែលសម្បូរទៅដោយបេក្ខភាពខ្លាំងៗ ឆ្នើមៗ នឹងមានការឡាយផ្ទាល់ពីស្ថានីយទូរទស្សន៍ PNN និងផេកផ្លូវការ Miss Universe Cambodia ផងដែរ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ហ្វេសប៊ុក