ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ អះអាងថា អាមេរិក យល់ព្រមលើសំណើចរចាពន្ធជាផ្លូវការជាមួយថៃ

១១ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ អះអាងថា សហរដ្ឋអាមេរិក បានយល់ព្រមលើ សំណើចរចាពន្ធជាផ្លូវការជាមួយ ភាគីថៃ ប៉ុន្តែមិនបានបញ្ជាក់ពី ពេលវេលាចាប់ផ្តើមចរចានោះឡើយ។ នេះបើយោងតាម សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃនេះ។

 

 

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Pichai Chunhavajira បានឱ្យដឹងថា សហរដ្ឋអាមេរិក បានយល់ព្រមចាប់ផ្តើមការចរចារពន្ធជាផ្លូវការ ជាមួយប្រទេសថៃ។

 


លោកបន្តថា រដ្ឋមន្ត្រីការបរទេសថៃ បានរាយការណ៍ថា សហរដ្ឋអាមេរិក បានធ្វើការឆ្លើយតបជាផ្លូវការចំពោះប្រទេសថៃ ដោយនិយាយថា ខ្លួននឹងចាប់ផ្តើមការចរចាលើពាណិជ្ជកម្ម និងពន្ធបដិកា។

 


តាមពិតថៃ និងអាមេរិក បានពិភាក្សាក្រៅផ្លូវការលើបញ្ហានេះ ហើយលោកជឿជាក់ថា សំណើពីប្រទេសថៃ មានប្រយោជន៍ទៅវិញទៅមក។រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានបញ្ជាក់ទៀតថា នេះមិនមែនមានន័យថា ថៃទើបតែចាប់ផ្តើមទេ តាមពិតមានការពិភាក្សាក្រៅផ្លូវការ ហើយក៏មានការពិភាក្សានៅក្នុងក្រុមរបស់ថៃ ហើយគិតថា ខ្លឹមសារនៃការពិភាក្សា គឺមានប្រយោជន៍សម្រាប់ភាគីទាំងពីរ។

 


យ៉ាងណាមិញ លោកមិនបានបញ្ជាក់ថា ការចរចាផ្លូវការ នឹងចាប់ផ្តើមនៅពេលណានោះទេ។សូមជម្រាបថា ប្រទេសថៃ ប្រឈមមុខនឹងពន្ធ ៣៦% របស់សហរដ្ឋអាមេរិក ប្រសិនបើការកាត់បន្ថយមិនអាចចរចាជាមួយ អាមេរិក មុនពេលការពន្យារពេលពន្ធ ផុតកំណត់នៅខែកក្កដា៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025