ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥

កងទ័ពជើងទឹកឥណ្ឌាបាញ់សាកល្បងមីស៊ីល ខណៈភាពតានតឹងបានកើនឡើងជាមួយនឹងប៉ាគីស្ថាន

កងទ័ពជើងទឹករបស់ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យបានបង្ហោះវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយ X ដោយបង្ហាញអំពីការបាញ់សាកល្បងកាំជ្រួចមីស៊ីលប្រឆាំងនាវាចេញពីលើនាវារបស់ខ្លួន។ ការបាញ់សាកល្បងនេះបានកើតឡើងបន្ទាប់ពីមានការវាយប្រហារលើអ្នកទេសចរនៅតំបន់កាស្មៀកាលពីដើមសប្ដាហ៍មុនមុនដែលបានសម្លាប់មនុស្សចំនួន២៦នាក់ក្នុងនោះជនជាតិឥណ្ឌា២៥នាក់ និងជនជាតិនេប៉ាល់ម្នាក់ ហើយរដ្ឋាភិបាលក្រុងញូវដេលី ប្រទេសឥណ្ឌា បានបន្ទោសការវាយប្រហារនេះទៅលើទីក្រុងអ៊ីស្លាម៉ាបាដ របស់ប្រទេសប៉ាគីស្ថាន។

 

 

ឥណ្ឌានិយាយថា ការបាញ់សាកល្បងមីស៊ីលសម្រាប់រយៈចម្ងាយឆ្ងាយដ៏ខ្លាំងក្លានេះគឺជាការបង្ហាញអំពីសារៈសំខាន់នៃសមយុទ្ធដើម្បីត្រៀមខ្លួនសម្រាប់ប្រតិបត្តិការជាក់ស្ដែងណាមួយដែលអាចកើតឡើងនៅពេលខាងមុខ ខណៈសង្គ្រាមវោហាសាស្ត្រយោធានៃប្រទេសទាំងពីរកំពុងឡើងកម្ដៅកាន់តែខ្លាំង។

 

 

ប្រទេសប៉ាគីស្ថានបានព្រមានកាលពីចុងសប្តាហ៍នេះថា ឃ្លាំងអាវុធនុយក្លេអ៊ែរដែលមានមីស៊ីលជាង១៣០គ្រាប់របស់ខ្លួនមិនមែនទុកតាំងពិព័រណ៍នោះទេ គឺទុកសម្រាប់តែប្រទេសឥណ្ឌាមួយប៉ុណ្ណោះ។ ទំនាក់ទំនងការទូតរវាងប្រទេសជិតខាងអាស៊ីខាងត្បូងដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរនេះបានធ្លាក់ចុះជាខ្លាំងក្រោយពីមានការវាយប្រហារនេះមកនេះ។

 

អំពើហិង្សារបស់ពួកសកម្មប្រយុទ្ធនេះបានធ្វើឱ្យប៉ះពាល់ដល់តំបន់កាស្មៀដែលភាគីឥណ្ឌា និងប៉ាគីស្ថានបានទាមទារគ្រប់គ្រងទាំងស្រុងរៀងៗខ្លួន ប៉ុន្តែតំបន់នេះត្រូវបានចែកគ្នាគ្រប់គ្រងដែលភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូចាប់តាំងពីការបះបោរប្រឆាំងនឹងឥណ្ឌានៅឆ្នាំ១៩៨៩។ មកដល់ពេលនេះមនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ក្នុងជម្លោះនេះ ទោះបីជាអំពើហិង្សាបានថយចុះក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025