ថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ២០២៥
វិស័យដឹកជញ្ជូនរបស់ប្រទេសចិនបានផ្លាស់ប្ដូរមុខមាត់ថ្មីយ៉ាងពេញទំហឹងនៅពេលបញ្ញាសិប្បនិម្មិត អេអាយ ធ្វើសមាហរណកម្មចូលទៅក្នុងប្រព័ន្ធនេះទូទាំងប្រទេសចិន។ ឥឡូវនេះ វិស័យនេះកំពុងដំណើរការដោយរលូន និងធ្វើឲ្យបទពិសោធធ្វើដំណើរកាន់តែមានសម្ទុះ។
ក្រឡេកទៅមើលទីតាំងបើកបរយានយន្តសាកល្បងនៅតំបន់ស្វយ័តអ៊ីសួង(Yizhuang)គេកំពុងដាក់ឲ្យដំណើរការយានយន្តបើកបរដោយស្វ័យប្រវត្តិដែលមានជាប្រភេទតាក់ស៊ីហៅតាមអេប (app), យានយន្តដឹកជញ្ជូនបញ្ញើ, យានជំនិះសម្អាតផ្លូវ និងយានបើកបរល្បាតដើម្បីឃ្លាំមើលសន្តិសុខ។
លើសពីការបើកបរយានយន្ត អេអាយក៏ត្រូវគេប្រើប្រាស់ដើម្បីកំណត់ជម្រើសល្អបំផុតទៅលើប្រព័ន្ធគ្រប់គ្រងវិស័យដឹកជញ្ជូននៅតាមតំបន់ទីប្រជុំជនដោយការវិភាគទិន្នន័យ និងប្រព័ន្ធអាល់ហ្គោរីត។
នៅខេត្តសឺជាំង គេប្រើប្រព័ន្ធអេអាយដើម្បីពិនិត្យមើលប្រព័ន្ធចរាចរណ៍នៅតាមផ្លូវក្រោមដី។ បើពិនិត្យឃើញថាមានបញ្ហាមិនស្រួលកើតឡើង ប្រព័ន្ធនេះនឹងឲ្យសញ្ញាអាសន្នភ្លាម។ នៅខេត្តហឺប៉ី គេប្រើរ៉ូបូតបំពាក់អេអាយនៅបញ្ជរបង់លុយផ្លូវ។ ដូចនេះ អាចកាត់បន្ថយពេលវេលាមកនៅត្រឹម១០វិនាទីតែប៉ុណ្ណោះ។
ជាងនេះទៅទៀត នៅខេត្តហឺប៉ីដែលនេះ គេបានដាក់ឲ្យប្រើប្រាស់យានយន្តឃ្លាំមើលដែលបំពាក់អេអាយដើម្បីរកមើលចំណុចខូចខាតនៅតាមដងផ្លូវ រួចហើយរាយការណ៍យ៉ាងឆាប់រហ័ស។
នៅទីក្រុងឆឹងទូ (Chengdu) ខេត្តស៊ីឈាន់ អាជ្ញាធរគ្រប់គ្រងចរាចរណ៍ថ្នាក់មូលដ្ឋានបានអភិវឌ្ឍប្រព័ន្ធត្រួតពិនិត្យតាមបច្ចេកវិទ្យានៅក្នុងលំហដើម្បីវិភាគស្ថានភាពចរាចរណ៍នៅតាមដងផ្លូវ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ៕
ប្រែសម្រួល៖ អន សំអាង