ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥

ទេាះគ្មានដៃគូយល់ចិត្ត RuthKo តែ វុទ្ធា ជា Coach Rapper Fighter ត្រៀមខ្លួនរួចរាល់ដើម្បីចេញទៅសម្តែងក្នុង មហោស្រពតន្រ្តី វប្បធម៌ អាស៊ីអាគ្នេយ៍ដ៏ធំនៅ អាមេរិក

១០ មីនា ២០២៥ | កម្សាន្ដ

 

ស្របពេលកំពុងល្បីឈ្មោះខ្លាំងនៅក្នុងវិស័យចម្រៀងរ៉េប តារាចម្រៀង វុទ្ធា ដែលត្រូវជា Coach Rapper Fighter  ត្រៀមនឹងទៅចូលរួមក្នុងមហោស្រពតន្រ្តីដ៏ធំនៅ អាមេរិក ក្នុងពេលដ៏ខ្លីខាងមុខ ទេាះជាគ្មានដៃគូយល់ចិត្ត តារារ៉េប RuthKo ក្ដី។

 

 

តារាចម្រៀងរ៉េប ជា Coach Rapper Fighter ដ៏លេចធ្លោ វុទ្ធា ត្រៀមនឹងចេញដំណើរទៅចូលរួមក្នុងការប្រគំតន្រ្តីដ៏ធំនៅទឹកដី សហរដ្ឋអាមេរិក ក្នុងអំឡុងខែ កក្ដដា ឆ្នាំ ២០២៥ រួមជាមួយសិល្បករ ខ្មែរ ល្បីៗជាច្រើនរូបទៀត ។  

 

 

តារាចម្រៀងរ៉េបម្ចាស់បទ « ក្រមុំបីស្ទាយ »  រូបនេះ មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងក្នុងវិស័យចម្រៀងរ៉េបច្រើនឆ្នាំមកហើយ ។ ក្រៅពីបទចម្រៀងនេះលោកបានចេញបទចម្រៀងជាច្រើនទៀតដូចជាបទ « អូនសាសន៍អ្វី » និងបទ « បងមកពីលិច » ជាដើម។លើសពីនេះទៀតការចាប់ដៃជាមួយ តារារ៉េប RuthKo នាពេលកន្លងទៅ ដែលកាន់តែធ្វើឱ្យកេរ្តិ៍ឈ្មោះលោកល្បីរន្ទឺឡើងទាំងក្នុងនិងក្រៅប្រទេស ។ 

 

 

ក្រោយពីមានឈ្មោះល្បីល្បាញហើយ វុទ្ធា ក៏បានក្លាយទៅជា Coach Rapper Fighter ដ៏លេចធ្លោមួយរូបរបស់ទូរទស្សន៍ ភីអិនអិន ផងដែរ តាមរយៈការធ្វើជាគណកម្មការនៅក្នុងកម្មវិធីនេះ កាន់តែធ្វើឱ្យមហាជនស្រឡាញ់ និង ពេញចិត្តលោកខ្លាំងឡើងៗក្នុងស្រទាប់យុវវ័យ ។

 


តារារ៉េបល្បីឈ្មេាះខាងលើ ត្រៀមនឹងចេញទៅសម្តែងនៅក្នុងមហោស្រពតន្រ្តីវប្បធម៌អាស៊ីអាគ្នេយ៍ដ៏ធំនៅទឹកដី សហរដ្ឋអាមេរិក នៅថ្ងៃទី ១២-១៣ ខែកក្កដា ឆ្នាំ២០២៥នៅទីក្រុង Los Angeles នៅ Gloria Molina Grand Park រួមជាមួយសិល្បករខ្មែរជាច្រើនរូបទៀត ។ នៅក្នុងព្រឹត្តិការណ៍នោះក៏មានរៀបចំនូវ វប្បធម៌ចម្រុះ តន្រ្តី សិល្បៈ ភ្លក់អាហារឆ្ងាញ់ៗ និងការរចនាម៉ូដទាន់សម័យផ្សេងៗ...ដោយបេសកម្មនេះធ្វើឡើងដើម្បីលើកស្ទួយ និងថែរក្សាបេតិកភណ្ឌដ៏សប្បូរបែប លើកម្ពស់ការរួបរួមក្នុងចំណោមសហគន៍ចម្រុះ ។

 

 

តារាចម្រៀងរ៉េប វុទ្ធា បានត្រៀមខ្លួនរួចរាល់ហើយដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំមួយនេះនៅទឹកដី សហរដ្ឋអាមេរិក ។ ជាមួយគ្នានោះលោក វុទ្ធា ក៏បានអំពាវនាវឱ្យបងប្អូនប្រជាជន ខ្មែរ នៅទីនោះចូលរួមឱ្យបានច្រើនកុះករ ដើម្បីទទួលបាននូវបទពិសោធន៌ថ្មីជាមួយ តន្រ្តី ម្ហូបអាហារ និងថតរូបអនុស្សាវរីយ៍ជាមួយសិល្បករនានា...៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025