ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥
កសិករម្នាក់ នៅស្រុកកោះធំ ខេត្តកណ្តាល លោក ស៊ុន រ៉ង់ឌី បានចំណាយទុនជាង ១ម៉ឺនដុល្លារ ដើម្បីដាំទំពាំងបារាំង រហូតទទួលបានជោគជ័យ។ នៅពេលនេះ ក្នុង ១ថ្ងៃ លោក រ៉ង់ឌី ប្រមូលផល លក់បាន ១គីឡូក្រាម ១ម៉ឺនរៀល។ បើកាត់កងការចំណាយលើកម្មករ និងផ្សេងៗ លោក រ៉ង់ឌី ចំណេញបានជាង ៣០ម៉ឺនរៀល ក្នុង ១ថ្ងៃៗ។ លើសពីនេះ ទំពាំងបារាំង នឹងឱ្យផលពេញ ១ជីវិត បន្ទាប់ដាំដុះដោយជោគជ័យ។
អត្ថបទ៖ តុល សុភ័ណ រូបភាព៖ ឆិល សុភ័ស្ត