ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
វិចិត្រសាលមួយនៅទីក្រុងស៊ាងហៃ ប្រទេសចិនមានការដាក់តាំងឧបករណ៍កីឡាដែលមើលទៅដូចជានំប៉ាស្ទ្រី (Pastry) អីចឹង។សាលតាំងពិព័រណ៍នូដាកេហូសណូវែរ (Nudake Haus Nowhere) នៅទីក្រុងស៊ាងហៃ ប្រទេសចិនមានការដាក់តាំងសិល្បៈផ្សេងៗ ប៉ុន្តែអ្វីដែលគួរទាក់ចិត្តបំផុតសម្រាប់អ្នកចូលទស្សនានោះគឺការច្នៃប្រឌិតឧបករណ៍កីឡាមើលទៅដូចនំប៉ាស្ទ្រី។
រូបភាពវីដេអូបានបង្ហាញអំពីការច្នៃប្រឌិតឧបករណ៍កីឡានំប៉ាស្ទ្រីធំៗមួយចំនួនដូចជាដុំដែកលើកទម្ងន់ អាំងទ័រលើកសាច់ដុំ និងស្រោមដៃប្រដាល់ព្រមទាំងឧបករណ៍កីឡានំប៉ាស្ទ្រីមួយចំនួនទៀតផងដែរ។
អ្នកទស្សនាត្រូវបានគេមើលឃើញកំពុងឈរនៅជិតឧបករណ៍កីឡានំប៉ាស្ទ្រីទាំងនេះ ហើយពួកគេបានហិតក្លិនព្រមទាំងលូកដៃប៉ះដើម្បីចង់ដឹងច្បាស់ថា តើពួកគេអាចញ៉ាំបានឬយ៉ាងណាចំពោះឧបករណ៍ដ៏ចម្លែកនេះ ប៉ុន្តែនៅពេលបានប៉ះហើយ ទើបពួកគដឹងថាមិនអាចញ៉ាំបាននោះទេ។
បុរសម្នាក់បាននិយាយថា ពួកគេបានគិតថា តើនំអាចញ៉ាំបានដែរទេព្រោះមនុស្សជាតិតែងតែគិតបែបនេះនៅពេលបានឃើញដូច្នេះ ប៉ុន្តែនៅពេលលូកដៃប៉ះទៅ ទើបដឹងថា ពួកគេមិនអាចញ៉ាំឧបករណ៍កីឡានំប៉ាស្ទ្រីនេះបានទេ។
ចំណែកភ្ញៀវម្នាក់ទៀតបាននិយាយថា បំណែកដ៏ទាក់ទាញបំផុតសម្រាប់គាត់គឺម៉ាស៊ីនរត់ហាត់ប្រាណដែលមាននំប៉ាស្ទ្រីខ្នាតយក្សនៅលើនោះតែម្ដង ហើយគាត់គិតថា នំដ៏ធំនេះចង់ទាក់ទាញមនុស្សគ្រប់រូបឱ្យចាប់អារម្មណ៍អំពីការហាត់ប្រាណដើម្បីថែរក្សារាយកាយឱ្យនៅសមសួន ឬកុំឱ្យឡើងទម្ងន់៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន