ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
ដំណាំត្រប់វែង ជាប្រភេទបន្លែមួយប្រភេទ ដែលមិនប្រើរយៈពេលយូរ ក្នុងការដាំនោះទេ តែកសិករ អាចប្រមូលផលបានរយៈពេលយូរ។ កសិករដាំត្រប់វែង នៅក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល លោក ឃុន យូ បានឱ្យដឹងថា បច្ចុប្បន្ន ត្រប់វែង អាចលក់ឱ្យឈ្មួញកណ្តាល ក្នុងមួយគីឡូក្រាម ២០០០រៀល។ តម្លៃនេះ សម្រាប់កសិករផ្ទាល់ គឺអាចចំណេញ។ លោកក៏បានឱ្យដឹងដែរថា នៅរដូវខ្លះ ត្រប់វែង អាចឡើងថ្លៃដល់ ៣០០០រៀល ក្នុងមួយគីឡូក្រាម។
អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ ហ៊ុន សុជាតា