ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥

ការនាំចេញបន្លែ ផ្លែឈើរបស់វៀតណាម ធ្លាក់ចុះបន្តិចនៅខែមករា ដើមឆ្នាំ ២០២៥

០៦ កុម្ភៈ ២០២៥ | សេដ្ឋកិច្ច

 

វៀតណាម បាននាំចេញបន្លែ និងផ្លែឈើ ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ៤១៧លានដុល្លារ ក្នុងខែមករា ធ្លាក់ចុះ ៥% ដោយសារប្រទេសចិន បានរឹតបន្តឹង លក្ខខណ្ឌសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

 

សមាគមផ្លែឈើ និងបន្លែវៀតណាម បានលើកឡើងថា នាឥឡូវនេះ ចិន ទាមទារឱ្យមានការធ្វើតេស្តរកសារធាតុគីមីដែលអាចបង្កមហារីក ដែលបណ្តាលឱ្យការដឹកជញ្ជូនទុរេនជាច្រើន ជាប់គាំងនៅត្រឹមគយចិន។

 


យ៉ាងណាមិញ លក្ខខណ្ឌធ្វើតេស្តនេះ ត្រូវបានណែនាំបន្ទាប់ពី ចិន រកឃើញសារធាតុគីមីនៅក្នុងការនាំចេញទុរេនថៃជាច្រើន ក្នុងចុងឆ្នាំ ២០២៤។ក្រុមហ៊ុននាំចេញរបស់វៀតណាមមួយចំនួន ត្រូវបង្វែរការនាំចេញទុរេនរបស់ពួកគេទៅកាន់ទីផ្សារក្នុងស្រុក ហើយលក់ក្នុងតម្លៃដ៏ទាប ដោយមនុស្សជាច្រើនបានផ្អាកការនាំចេញទៅប្រទេសចិនជាបណ្តោះអាសន្ន។

 


អគ្គលេខាធិការសមាគមផ្លែឈើ និងបន្លែវៀតណាម បានព្រមានថា ការនាំចេញផ្លែឈើ និងបន្លែអាចនឹងបរាជ័យ ក្នុងការសម្រេចគោលដៅ ចំនួន ៨ពាន់លានដុល្លារ ក្នុងឆ្នាំនេះ ប្រសិនបើឧបសគ្គនៃការត្រួតពិនិត្យទាំងនេះ មិនត្រូវបានដោះស្រាយភ្លាមៗ។សូមជម្រាបថា ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាម បានកើនឡើងដល់កំណត់ត្រា ៧ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ កើនឡើង ២៧% ធៀបនឹងឆ្នាំមុន៕

 


 

 


អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025