ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥
ប្រទេសអ៊ូហ្គង់ដា(Uganda) បានបញ្ជាក់ពីការផ្ទុះឡើងនៃជំងឺអ៊ីបូឡា(Ebola) នៅក្នុងរដ្ឋធានីកាំប៉ាឡា(Kampala) និងមានមនុស្សម្នាក់ស្លាប់ដោយសារជំងឺនេះនៅថ្ងៃពុធ(២៩មករា)។ យោងក្រសួងសុខាភិបាលប្រទេសអ៊ូហ្គង់ដាឱ្យដឹងនៅថ្ងៃព្រហស្បតិ៍(៣០មករា)។
នេះជាករណីផ្ទុះជំងឺអ៊ីបូឡាលើកទី៩របស់ប្រទេសតំបន់អាហ្វ្រិកខាងកើតមួយនេះចាប់តាំងពីករណីផ្ទុះឆ្លងជំងឺអ៊ីបូឡាជាលើកដំបូងនៅឆ្នាំ២០០០។
អ្នកជំងឺដែលស្លាប់ជាគិលានុបដ្ឋាយិកា ភេទប្រុស នៅមន្ទីរពេទ្យជាតិ Mulago National Referral Hospital នៅទីក្រុងកាំប៉ាឡា បានស្វែងរកការព្យាបាលជាច្រើន រួមទាំងការព្យាបាលតាមបែបប្រពៃណី ក្រោយចេញរោគសញ្ញាជំងឺអ៊ីបូឡា។
អ្នកដែលមានទំនាក់ទំនងជាមួយបុរសដែលស្លាប់នេះមានចំនួន៤៤នាក់រួមមានក្រុមគ្រូពេទ្យ៣០នាក់ ត្រូវដាក់នៅក្នុងបញ្ជីតាមដានសុខភាព។
យ៉ាងណាក៏ដោយ ការតាមដានរកអ្នកមានទំនាក់ទំនងនិងអ្នកជំងឺអាចជាបញ្ហាលំបាកនៅក្នុងទីក្រុងកាំប៉ាឡា ដោយសារទីក្រុងនេះមានអ្នកជំងឺច្រើនជាង៤លាននាក់ ហើយក៏ជាច្រកផ្លូវសម្រាប់ការធ្វើចរាចរណ៍៍ទៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសកុងហ្គោ និងប្រទេសរវ៉ាន់ដា ហើយនិងបណ្តាប្រទេសដទៃផ្សេងទៀត។
ប្រែសម្រួល៖ណាវ័ន្ត