ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥

យន្តហោះកូរ៉េខាងត្បូងឆេះបង្កឱ្យមានការជម្លៀសទ្រង់ទ្រាយធំ

យន្តហោះ Airbus មួយគ្រឿងត្រូវឆេះ នៅអាកាសយានដ្ឋានទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារ(២៨មករា) បង្ខំឱ្យជម្លៀសមនុស្សទាំងអស់នៅលើយយន្តហោះ១៧៦នាក់។ យោងអាជ្ញាធរកូរ៉េខាងត្បូង។ 

 

 

 

 

ហេតុការណ៍ឆេះយន្តហោះនេះ បង្កឱ្យមនុស្ស៤នាក់រងរបួស នៅពេលពួកគេជម្លៀសចេញពីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Busan។  អាជ្ញាធរកូរ៉េខាងត្បូង ឱ្យដឹងថា ភ្លើងឆេះនៅកន្ទុយយន្តហោះនៅមុនពេលយន្តហោះ ហោះឡើង។ យន្តហោះនេះ ធ្វើដំណើរទៅកាន់ទីក្រុងហុងកុង។  

 

តាមការរាយការណ៍ឱ្យដឹងថា ក្រុមពន្លត់អគ្គីភ័យបានទៅដល់កន្លែងកើតហេតុ នៅ៨នាទីក្រោយ។ 

 

នៅលើយន្តហោះ មានអ្នកដំណើរ១៦៩នាក់ និងអ្នកបម្រើការងារលើយន្តហោះ៧នាក់។ 

 

មូលហេតុដែលបង្កឱ្យមានភ្លើងឆេះ ស្ថិតនៅក្រោមការស៊ើបអង្កេត។ 

 

គ្រោះថ្នាក់ឆេះយន្តហោះលើកនេះ បានកើតឡើងក្នុងពេលមិនដល់១ខែផងទេ ក្រោយគ្រោះមហន្តរាយដែនអាកាសដ៏អាក្រក់់បំផុតនៅលើទឹកដីកូរ៉េខាងត្បូង នៅពេលដែលយន្តហោះJeju Air ធ្លាក់នៅអាកាសយានដ្ឋានMuan សម្លាប់មនុស្ស១៧៩នាក់។ ២នាក់រួចមានជីវិត។ 

 

 



 

 




ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025