ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥

យន្តហោះដឹកអ្នកដំណើរធ្លាក់ចូលទន្លេទីក្រុងវ៉ាស៊ីនតោនក្រោយបុកឧទ្ទម្ភាចក្រនៅកណ្តាលអាកាស

យន្តហោះដឹកអ្នកដំណើរក្នុងតំបន់មួយគ្រឿងរបស់សហរដ្ឋអាមេរិក បានបុកជាមួយឧទ្ធម្ភាចក្រមួយគ្រឿងនៅកណ្តាលអាកាសនៅជិតអាកាសយានដ្ឋាន Reagan Airport ទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៃសហរដ្ឋអាមេរិក។ ទាំងយន្តហោះ និងឧទ្ធម្ភាចក្រ បានធ្លាក់ចូលទន្លេPotomac River។ ហេតុការណ៍នេះ កើតឡើងនៅថ្ងៃព្រហស្បតិ៍(៣០មករា)។ 

 

 

 

 

យន្តហោះដឹកអ្នកដំណើរ៦០នាក់ និងក្រុមការងារបំរើការលើយន្តហោះ៤នាក់។ ចំណែកខាងឧទ្ធម្ភាចក្រដែលជាឧទ្ធម្ភាចក្រយោធា មានដឹកយោធាអាមេរិក៣នាក់។ 

 

ក្រុមសង្គ្រោះប្រហែល៣០០នាក់ បានទៅកន្លែងកើតហេតុដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ក្នុងពេលយប់ងងឹត និងខ្យល់ខ្លាំង។ 

 

លោក  Donald Trump ប្រធានាធិបតីអាមេរិកឱ្យដឹងថា លោក បានទទួលដំណឹងពីហេតុការណ៍ដ៏អាក្រក់នេះ ហើយបានអរគុណដល់ក្រុមការងារសង្គ្រោះសម្រាប់កិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ពួកគេ។ 

 

ឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មានអំពីអ្នកនៅរស់រានមានជីវិត, អាជ្ញាធរអាមេរិក បានតបថា យើងនៅមិនទាន់ដឹងទេថា មានអ្នកនៅរស់រានមានជីវិតឬយ៉ាងណា។  

 

អាជ្ញាធរអាមេរិកបន្តឱ្យដឹងថា ក្រុមសង្គ្រោះប្រឈមនឹងបញ្ហាត្រជាក់ និងភាពងងឹតនៅទន្លេ។ 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025