ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥
លោក Nicolas Maduro ប្រធានាធិបតីវេណេហ្ស៊ុយអេឡា បាននិយាយនៅថ្ងៃអង្គារ(២៨មករា)ថា លោកទទួលយកប្រជាជនវេណេហ្ស៊ុយអេឡានិរទេសពីសហរដ្ឋអាមេរិក។
លោក Maduro បានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សារដ្ឋាភិបាលសហព័ន្ធនៅទីក្រុងការ៉ាកាសថា «យើងចង់ឱ្យពួកគេវិលត្រលប់មកវិញ ដូច្នេះពួកគេអាចរីករាយនៅទីនេះ។ ដូច្នេះ ពួកគេ អាចមកបង្កើតអាជីវកម្ម, ការងារ,និងអភិវឌ្ឍន៍នៅលើទឹកដីកំណើតរបស់ពួកគេ»។
លោក Trump បានប្រកាសរដ្ឋអាសន្នលើបញ្ហាជនចំណាកស្រុកខុសច្បាប់ និងបានដាក់វិធានការបង្ក្រាបចាប់តាំងពីឡើងកាន់តំណែងនៅថ្ងៃ២០មករា។
ប្រជាជនវេណេហ្ស៊ុយអេឡារាប់លាននាក់ បានចាកចេញពីប្រទេសរបស់ខ្លួន អំឡុងពេលដឹកនាំរយៈពេលមួយទសវត្សរ៍របស់លោកMaduro ក្រោយពួកគេជួបបញ្ហាចលាចលនយោបាយ,សេដ្ឋកិច្ចធ្លាក់ចុះនិងកង្វះធនធានសំខាន់ដូចជាអាហារ, ឱសថនិងអគ្គីសនី។
លោកMaduro បានស្បថចូលកាន់តំណែងអណត្តិទី៣ជាប្រធានាធិបតីវេណេហ្ស៊ុយអេឡាកាលពីដើមឆ្នាំនេះ ប៉ុន្តែក្រុមប្រឆាំងប្រទេសវេណេហ្ស៊ុយអេឡា និងសហភាពអ៊ឺរ៉ុប បានថ្កោលទោសចំពោះការឡើងកាន់តំណែងរបស់ប្រធានាធិបតីវេណេហ្ស៊ុយអេឡារូបនេះ ថា ខុសច្បាប់ នៅចំពេលមានការចោទប្រកាន់ថាលួចបន្លំសន្លឹកឆ្នោត។
ប្រែសម្រួល៖ណាវ័ន្ត