ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥
យូរៗមានឱកាសបង្អួតសម្រស់គ្នាម្តង បវរកញ្ញារូបស្រស់ ៤រូប គឺកញ្ញា យិន ពិដោរ ជយលាភី 3rd Runner up Miss Global Cambodia 2024 , វ៉ាត ចិន្តា MISS BUSINESS GLOBAL CAMBODIA 2025 , រីម សុខយ៉ា Miss Friendship Miss global Cambodia2024 និងតារាម៉ូដែល សុខ ធីតា នាំគ្នាតែងខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតរ៉ូបពណ៌សរ ក្នុងកម្មវិធី Redmi Note 14 Series កាលពីថ្ងៃទី១៩ ខែមករា កន្លងទៅ នៅសណ្ឋាគារ Sun & Moon Riverside។
កន្លងមក 3rd Runner up Miss Global Cambodia 2024 កញ្ញា យិន ពិដោរ ធ្លាប់ឱ្យដឹងថា ការតុបតែងខ្លួនជារឿងសំខាន់ណាស់សម្រាប់យើងជាសិល្បករ ដូច្នេះរាល់ពេលនាងទទួលការងារម្តងៗ នាងតែងតែយកចិត្តទុកដាក់ចំពោះការរៀបចំខ្លួន ធ្វើយ៉ាងណាឱ្យមើលទៅស្រស់ស្អាតទាក់ទាញស័ក្កសមជាមួយកម្មវិធីនោះ។
សោភារូបស្រស់ថា នាងពិតជាសប្បាយចិត្តដែលមានឱកាសរួមការងារជាមួយស្រីស្អាត សុខ ធីតា , វ៉ាត ចិន្តា និង រីម សុខយ៉ា ម្តងទៀត ថែមទាំងបានបង្អួតសម្រស់គ្នាក្នុងឈុតរ៉ូបពណ៌សបែបនេះ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។
ដោយសារធ្លាប់រួមការងារជាមួយស៊ាវមីច្រើនដង ធ្វើឱ្យស្រីស្អាតទាំង ៤រូប ចាប់ផ្តើមងាកមកចាប់អារម្មណ៍ជាមួយគ្រឿងអេឡិចត្រូនិកថ្មីៗដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃ ដែលចំណេញពេលវេលា ថែមទាំងផ្តល់ភាពស៊ីវិល័យខ្លាំងទៀតផង។
ក្នុងនាមជាសិល្បករ ការថតរូបស្អាតៗជាផ្នែកមួយដែលមិនអាចខ្វះបាន ដូច្នេះទើបអ្នកទាំង៤ ពេញចិត្តចំពោះការងារខាងលើ ដែលផ្តោតលើការថតរូបកម្រិតខ្ពស់ និងការរចនាពណ៌ទាគ់ទាញចិត្តខ្លាំងមែនទែន។
ទោះសព្វថ្ងៃតារាម៉ូដែលរូបស្រស់ ៤រូប កំពុងមមាញឹកការងារសិល្បៈ ក៏អ្នកទាំង៤ សង្ឃឹមថា ថ្ងៃណាមួយនឹងមានឱកាសអាចក្លាយជាអ្នកតំណាង ឬបើអាចក្លាយជាទូតសុឆន្ទៈទៀតរឹតតែល្អ ព្រោះទទួលបានទាំងការងារ និងចំណេះដឹងផ្នែកបច្ចេកវិទ្យាថ្មីៗទាន់សម័យទំនើបទៀតផង៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច