ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥

បាត់ឈ្មោះជាង ២០ឆ្នាំ ផ្ទាំងទស្សនីយភាពល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » នឹងសម្តែងជូនសាធារណជនទស្សនានៅសប្តាហ៍ក្រោយនេះ !  

១៥ មករា ២០២៥ | កម្សាន្ដ

 

កៀកថ្ងៃសម្តែងល្ខោនបាមោជ្ជទ័យរឿង « កុលាប៉ៃលិន » ហើយ ទាំងសិល្បករសិល្បការិនីព្រមទាំងលោកគ្រូអ្នកគ្រូបានប្រឹងប្រែងហាត់សមយ៉ាងយកចិត្តទុកដាក់ ដើម្បីទទួលបានលទ្ធផលល្អនៅថ្ងៃសម្តែង ។ 

 

 

សល់តែមួយសប្តាហ៍ទៀតល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » នឹងសម្តែងជូនសាធារណជនទស្សនាហើយ ក្រោយពីបាត់បង់អស់ពេលជាង២០ឆ្នាំ ។ សិល្បករសិល្បការិនីទាំង៨០នាក់ បានប្រឹងប្រែងហាត់សមយ៉ាងយកចិត្តទុកដាក់សម្រាប់ការសម្តែងដ៏ធំប្រចាំឆ្នាំនេះ ។ 

 

 

ល្ខោនបាមោជ្ជទ័យដែលបានបាត់បង់អស់ពេលជាង២០ ឆ្នាំមកនេះ នឹងលេចមុខមាត់ថ្មីចាប់ពីថ្ងៃទី ២៣ដល់ថ្ងៃទី២៦ ខែមករា  នៅសាលសន្នីសិទ្ធចុតមុខ មហាជនអាចជាវសំបុត្រចូលរួមទស្សនាចាប់ពីពេលនេះតទៅ ។ តួឯកស្រីសំខាន់នៅក្នុងរឿងនេះគឺកញ្ញ្ញា កែវ សុផានិត ដែលជាអ្នកគ្រូល្ខោនយីកេវ័យក្មេងដ៏មានទេពកោសល្យ ។

 

 

ជួបជាមួយកញ្ញា កែវ សុផានិត នៅពេលកំពុងហាត់សមល្ខោនបាមោជ្ជទ័យនៅក្នុងថ្ងៃនេះ នាងបានប្រាប់ថា សិល្បករជិត៨០នាក់បានហាត់សមយ៉ាងយកចិត្តទុកដាក់ដើម្បីសម្តែងល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » ជូនមហាជនទស្សនា ដូចដឹងស្រាប់ហើយថា ល្ខោនរបស់ខ្មែរយើងមានច្រើនទម្រង់សម្រាប់ទម្រង់នេះបាត់បាប់ជាង២០ឆ្នាំមកហើយ ។

 

 

មានមហាជនភាគតិចណាស់ដែលស្គាល់ពីល្ខោនបាមោជ្ជទ័យ តែទោះជាយ៉ាងណាក្រោយពីឆ្លងកាត់ការរៀបចំឆ្លងក្រសួងរួចរាល់ហើយ ល្ខោនបាមោជ្ជទ័យ បានត្រឡប់មកជួបទស្សនិកជនជាថ្មីម្តងទៀតហើយជាមួយផ្ទាំងទស្សនីយភាពរឿង « កុលាបប៉ៃលិន » ។លោក ណុប សម្បត្តិ អ្នកដឹកនាំសម្តែងល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » បានបញ្ជាក់ពីចំណុចពិសេសៗជាច្រើននៅក្នុងល្ខោនបាមោជ្ជទ័យ រឿង « កុលាបប៉ៃលិន » ។ 

 


ដោយឡែកអ្នកគ្រូ ឡុង ម៉ាលីស ដែលជាគ្រូជួយ បង្ហាត់បង្រៀនផ្នែកចម្រៀងសម្រាប់សម្តែងក្នុងល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » ក៏បានចែករំលែក និងបង្ហាញពីការលំបាក់ជាច្រើនក្នុងការសម្តែងល្ខោននេះតែទោះជាយ៉ាងសិល្បករសិល្បការិនី ដែលបានមកហាត់សមម្នាក់ៗគឺបានប្រឹងប្រែងយកចិត្តទុកដាក់បំផុត ។ ដើម្បីចូលរួមគាំទ្រនិងលើកស្ទួយល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » ឱ្យល្បីល្បាញឡើងវិញ សិល្បករសិល្បការិនីក៏ដូចជាអ្នករៀបចំកម្មវិធីបានសំណូមពរឱ្យមហាជនចូលរួមគាំទ្រការសម្តែងនេះឱ្យបានច្រើនកុះករ ៕  

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖  ឃាង ទូច 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025