ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥

OECD៖ កំណើនសេដ្ឋកិច្ចសកល អាចកើនដល់ ៣,២% ក្នុងឆ្នាំ ២០២៤

០១ មករា ២០២៥ | សេដ្ឋកិច្ច

 

អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច បានព្យាករថាកំណើនសេដ្ឋកិច្ចសកល អាចសម្រេចបានក្នុងកម្រិតមធ្យម ៣,២% នៅឆ្នាំ ២០២៤នេះ ហើយឈានដល់ ៣,៣% ក្នុងឆ្នាំ ២០២៥ខាងមុខ។ នេះបើយោងតាមការចេញផ្សាយ ដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 

 

អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច បានបង្ហាញថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៣,២% នៅឆ្នាំនេះ ហើយបន្តឡើងដល់ ៣,៣% នៅឆ្នាំ ២០២៥ខាងមុខ ដោយសារអតិផរណាទាប កំណើនការងារ និងការកាត់បន្ថយអត្រាការប្រាក់ ជួយទូទាត់ការរឹតបន្តឹងសារពើពន្ធនៅក្នុងប្រទេសមួយចំនួន។

 


ការព្យាករណ៍ចុងក្រោយបំផុតរបស់អង្គការនេះ ភាគច្រើន គឺស្របតាមការពិនិត្យឡើងវិញចុងក្រោយរបស់ខ្លួន ចាប់ពីខែកញ្ញា ដែលបានរំពឹងទុកថា នឹងមានកំណើន ៣,២% នៅក្នុងឆ្នាំនេះ និងឆ្នាំក្រោយ ហើយមិនទាន់មានការព្យាករណ៍សម្រាប់ឆ្នាំ ២០២៦ នៅឡើយទេ។

 


អង្គការខាងលើ បានបន្តថា បន្ទាប់ពីពាណិជ្ជកម្មពិភពលោក បានផ្ទុះឡើងកាលពីឆ្នាំមុន វាកំពុងស្ទុះងើបឡើងវិញ ហើយត្រូវបានកំណត់ថា នឹងឈានដល់ ៣,៦% នៅឆ្នាំក្រោយ បើទោះបីជាមានការកើនឡើងនៃវិធានការណ៍រឹតបន្តឹងលំហូរនៃ ការនាំចូលក៏ដោយ។


ទស្សនវិស័យសម្រាប់ពាណិជ្ជកម្មពិភពលោក បានក្លាយទៅជាមិនច្បាស់លាស់ ចាប់តាំងពីប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបង្កើនការអំពាវនាវឱ្យមានការដំឡើងពន្ធលើ ដៃគូពាណិជ្ជកម្មសំខាន់ៗជាច្រើន។


យ៉ាងណាមិញ អង្គការ បានព្យាករថា កំណើនរបស់សហរដ្ឋអាមេរិក នឹងថយចុះពី ២,៨% នៅឆ្នាំនេះទៅ  ២,៤% នៅឆ្នាំ ២០២៥ និង ២,១% នៅឆ្នាំ ២០២៦។
ជាចុងក្រោយ កំណើនរបស់ប្រទេសចិន ត្រូវបានគេព្យាករថា ធ្លាក់ចុះពី ៤,៩% នៅឆ្នាំ ២០២៤ មកត្រឹម ៤,៧% នៅឆ្នាំ ២០២៥ និង ៤,៤% នៅឆ្នាំ ២០២៦៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025