ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥

ប្រទេស New Zealand ស្វាគមន៍ឆ្នាំថ្មីឆ្នាំ២០២៥ បាញ៉់កាំជ្រួចនៅទីក្រុងAuckland

ប្រជាជននៅប្រទេស ញូវហ្ស៊ីឡែន(New Zealand) បានស្ថិតនៅក្នុងចំណោមមនុស្សដំបូងគេក្នុងពិភពលោកដែលបានអបអរសាទរការចូលមកដល់នៃឆ្នាំថ្មី,ឆ្នាំ២០២៥ ជាមួយនឹងការបាញ់កាំជ្រួចនៅក្នុងទីក្រុង Auckland នៅថ្ងៃអង្គារ១ខែមករាឆ្នាំ២០២៥។

 

 

 

ការបាញ់កាំជ្រួច បានចាប់ផ្តើមជាមួយនិងការរាប់ថយក្រោយរយៈពេល១០វិនាទីបង្ហាញនៅលើអាគារ Sky Tower កំពស់៣២៨ម៉ែត្រនៅទីក្រុងAuckland បន្ទាប់មក ក៏មានការបាញ់កាំជ្រួចបញ្ចេញពន្លឺច្រាលពាសពេញលើមេឃនាពេលយប់ អមជាមួយនិងការបង្ហាញពន្លឺភ្លើងឡាស៊ែរ។

 

ការបាញ់កាំជ្រួចមានរយៈពេល៥នាទី ប្រើកាំជ្រួចច្រើនជាង៥០០គីឡូក្រាម បាញ់ចេញពីទីតាំងាជាច្រើន។ ស្ពាន Auckland Harbour Bridge ក៏មានភ្លើងបំភ្លឺលំអដោយពណ៌ឆើតឆាយផងដែរ។ 

 

ប្រទេសអូស្ត្រាលី ជាប្រទេសបន្ទាប់ដែលត្រូវទទួលស្វាមន៍ឆ្នាំថ្មីឆ្នាំ២០២៥។ ប្រទេសអូស្រា្តលី អបអរស្វាគមន៍ឆ្នាំថ្មីនៅ២ម៉ោងក្រោយ បន្ទាប់ពីប្រទេសញូវហ្ស៊ីឡែន។ តាមការប៉ាន់ស្មានមានមនុស្សច្រើនជាង១លាននាក់ រំពឹងនឹងជួបជុំគ្នាចូលរួមអបអរឆ្លងឆ្នាំថ្មីរាប់ថយក្រោយ និងទស្សនាការបាញ់កាំជ្រួចដ៏រីករាយនៅ Sydney Harbour។

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025