ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥

សារឆ្នាំថ្មីលោកTedrosប្រធានអង្គការសុខភាពពិភពលោក ៖«សន្តិភាពជាឱសថដ៏ល្អបំផុត»

 

 

លោក Tedros Adhanom Ghebreyesus  ប្រធានអង្គការសុខភាពពិភពលោក(WHO) នៅថ្ងៃច័ន្ទ(៣០ធ្នូ) បានចេញសារវីដេអូឆ្នាំថ្មី  ដែលលោកបាននិយាយផ្តោតជាសំខាន់ទៅលើសន្តិភាព និងសន្តិសុខសុខាភិបាលនៅក្នុងតំបន់ប៉ះទង្គិច។

 

ជាមួយនិងការរំលឹកឡើងវិញពីពិសោធន៍ដ៏អាក្រក់អំឡុងពេលអ៊ីស្រាអ៊ែលវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិទីក្រុងសាណារបស់ប្រទេសយ៉ែមេននៅថ្ងៃ(២៦ធ្នូ), ប្រធានអង្គការសុខភាពពិភពលោករូបនេះ បានលើកឡើងថា ការវាយប្រហារនេះ បានបង្ហាញពីការគំរាមកំហែងដែលក្រុមការងារមនុស្សធម៌ត្រូវប្រឈមមុខនៅតំបន់សង្គ្រាមទូទាំងពិភពលោក។ 

 

នៅក្នុងសារដែលបានថតទុក លោក បាននិយាយថា «ការវាយប្រហារនេះត្រូវតែបញ្ឈប់»។ 

 

លោក Tedrosបន្ថែមថា«ចាប់ពីតំប់ហ្គាហ្សាទៅដល់ប្រទេសស៊ូដង, យ៉េមែនទៅអ៊ុយក្រែន និងហៃទី,រួមនិងតំបន់ពីនេះផ្សេងទៀត មានតែសន្តិភាពប៉ុណ្ណោះ ហើយជានិច្ចកាលត្រូវតែជាសន្តិភាព ដែលជាឱសថដ៏ពិសេសបំផុតសម្រាប់សុខភាពនិងសុខុមាលភាពរបស់មនុស្សគ្រប់រូប គ្រប់ទីកន្លែង»។ 
 

អ៊ីស្រាអ៊ែល បានបើកការវាយប្រហារលើប្រទេសយ៉ែមេន កើតឡើងក្រោយក្រុមហូធីវាយប្រហារជាច្រើនសារប្រើដ្រូននិងមីស៊ីលលើប្រទេសងអ៊ីស្រាអ៊ែលជាការវាយប្រហារដែលក្រុមនេះ ចាត់ទុកថា ធ្វើឡើងដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025