ថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២៥
មូលហេតុដែលទំនងជាបណ្តាលឱ្យកើតមានគ្រោះថ្នាក់ធ្លាក់យន្តហោះដ៏ប្រល័យនៅកូរ៉េខាងត្បូង ស្លាប់មនុស្សអស់១៧៩នាក់ ត្រូវបានលាតត្រដាង។
«អ្នកបើកបរយន្តហោះJeju Air បានប្រាប់ទៅទីភ្នាក់ងារគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសថា យន្តហោះរងការវាយប្រហារពីសត្វបក្សី ហើយបានប្រកាសសញ្ញាសុំជំនួយភ្លាមៗខ្លីមួយ នៅមុនពេលយន្តហោះធ្លាក់នៅថ្ងៃអាទិត្យ»។យោងមន្ត្រីក្រសួងដឹកជញ្ជូនឱ្យដឹងនៅថ្ងៃច័ន្ទក្នុងសន្និសីទសារព័ត៌មាន។
យន្តហោះរបស់ប្រទេសកូរ៉េខាងត្បូង ក៏ទទួលបានការព្រមានផងដែរថា មានសត្វបក្សីនៅតំបន់នោះ ហើយបានប្រាប់ឱ្យប្តូរផ្លូវចុះចតដើម្បីជៀសពីការវាយប្រហារពីសត្វបក្សី។
មួយនាទីក្រោយមក អ្នកបើកយន្តហោះ បានសុំជំនួយទៅម៉មគ្រប់គ្រងចរាចរណ៍ដែនអាកាស។ យោងអាជ្ញាធរកូរ៉េខាងត្បូង។
ក្រោយមកយន្តហោះក៏ព្យាយាមចុះចតជាបន្ទាន់ ប៉ុន្តែមិនអាចបន្ថយល្បឿនបាន ហើយបានរត់ចេញពីផ្លូវយន្តហោះ ទៅបុកនិងជញ្ជាំងបេតុង បន្ទាប់មកយន្តហោះក៏ត្រូវឆេះ ស្លាប់មនុស្សស្ទើរតែទាំងអស់នៅលើយន្តហោះ រួចរស់ជីវិតមានតែ២នាក់ប៉ុណ្ណោះ។
ប្រែសម្រួល៖ណាវ័ន្ត