ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
បច្ចេកវិទ្យានៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលអនុញ្ញាតឱ្យយុវជនខ្មែរជាច្រើន នាំគ្នាផលិតរឿងខ្លីៗ ដើម្បីទទួលបានផលកម្រៃ ហើយការផលិតទាំងនោះ ទទួលបានទាំងផលវិជ្ជមាន និងអវិជ្ជមានដល់សង្គមខ្មែរ។ ដូច្នេះដើម្បីជៀសវាងកំហុសណាមួយ សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នឹងបើកបង្រៀនពីការដឹកនាំរឿង និងតែងនិពន្ធ ជាវគ្គខ្លីៗ នៅឆ្នាំ២០២៥ ខាងមុខ ដោយមានអតីតអ្នកដឹកនាំរឿងទសវត្ស៨០ និងព្រឹទ្ធាចារ្យល្បីៗជាច្រើនរូប ចូលរួមផ្តល់ចំណេះដឹង។
អត្ថបទ៖ តុល សុភ័ណ រូបភាព៖ ឆិល សុភ័ស្ត