ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤

តួ “Lord of the Rings” ជួបជុំគ្នាវិញក្នុងកម្មវិធីសម្ពោធភាពយន្តគំនូរជីវចល

០៦ ធ្នូ ២០២៤ | កម្សាន្ដ

 

តារាល្បីៗហូលីវូដជាច្រើនរូបដែលជាតួសម្ដែងក្នុងភាពយន្ត “Lord of the Rings” បានជួបជុំគ្នាជាថ្មីក្នុងកម្មវិធីសម្ពោធភាពយន្តគំនូរជីវចលសម្រាប់ស៊េរីរឿងដ៏ល្បីមួយនេះ។

 

 

 


តារាសម្ដែងភាពយន្ត "The Lord of the Rings" ទាំងចាស់និងថ្មីបានជួបជុំគ្នានៅលើកម្រាលព្រំក្រហមកណ្តាលទីក្រុងឡុងដ៍ កាលពីល្ងាចថ្ងៃទី៤ ខែធ្នូ សម្រាប់ការសម្ពោធបញ្ចាំងភាពយន្តគំនូរជីវចលចុងក្រោយបង្អស់សម្រាប់អាណាចក្រភាពយន្តដ៏ល្បីនេះមានចំណងជើងថា “The Lord of the Rings វគ្គ The War of the Rohirrim "។

 

 

 


ក្នុងព្រឹត្តិការណ៍នេះ តារាសម្តែងរួមមាន Andy Serkis (អេនឌី សឺឃីស), Ian McKellen (អៀន មើកឃេលេន), Dominic Monaghan (ដមីនីក ម៉ូណាកហាន), Billy Boyd (ប៊ីលី ប៊យ), Luke Evans (លុក អ៊ីវេនស៍) និង Richard Armitage (រីឆាត អាមីថេក) បានចូលរួមជាភ្ញៀវកិត្តិយសដើម្បីអបអរសាទរជាមួយអ្នកដឹកនាំរឿង The Lord of the Rings លោក Peter Jackson ដែលជានាយកប្រតិបត្តិផលិតគំនូរជីវិចល "The War of the Rohirrim" ។

 

 



ដឹកនាំរឿងដោយវិចិត្រកជប៉ុន Kenji Kamiyama (ឃេនជិ ឃាមិយ៉ាម៉ា) ភាពយន្តគំនូរជីវចលថ្មីនេះនឹងរៀបរាប់ពីរឿងរ៉ាវដែលកើតឡើង ១៨៣ ឆ្នាំមុនហេតុការណ៍ក្នុងភាពយន្ត "Lord of the Rings" ទាំង ៣ វគ្គកន្លងមក នៅពេលនគរត្រូវបានវាយប្រហារដោយបុរសម្នាក់ដែលបានតាំងចិត្តមកសងសឹកការស្លាប់របស់ឪពុករបស់គេ។"The Lord of the Rings: The War of the Rohirrim" នឹងចាប់ផ្តើមចេញបញ្ចាំងទូទាំងពិភពលោកនៅថ្ងៃទី ១៣ ខែធ្នូនេះ ៕
 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024