ថ្ងៃច័ន្ទ ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០២៤

ខ្មែរគាំទ្រកម្មវិធីខ្មែរ! Miss Mera Cambodia 2024 ប្រកាសភាពជាដៃគូរជាមួយអ្នកជំនួញស្រីល្បីឈ្មោះ ខណៈការប្រកួតនឹងរៀបចំឡើងនាពេលឆាប់ៗ

២២ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

 

កញ្ញា ខាត់ ស្រីច័ន្ទ រំភើបចិត្តខ្លាំង ដែលអ្នកជំនួញស្រីល្បីឈ្មោះម្នាក់ចាប់អារម្មណ៍ចូលរួមជាដៃគូសហការកម្មវិធី Miss Mera Cambodia 2024 ដែលនាងផ្តួចផ្តើមបង្កើតឡើង ខណៈដែលការប្រកួតផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី៣ ខែធ្នូ ខាងមុខនេះ។

 

 

ខណៈការប្រកួតផ្តាច់ព្រ័ត្រ Miss Mera Cambodia 2024 នឹងប្រព្រឹត្តឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ នៅទីតាំង T.Y Media កញ្ញា ខាត់ ស្រីច័ន្ទ ហៅ Kate Cat ជាអ្នកគ្រប់គ្រងថ្នាក់ជាតិ និងជាអ្នកផ្តួចផ្តើមបង្កើតកម្មវិធីនេះ មានសេចក្តីសោមន្សរីករាយក្នុងការប្រកាសភាពជាដៃគូរសហការជាមួយ Thany Dany Hair Care ដើម្បីបន្ថែមភាពស្រស់ស្អាតដល់បេក្ខភាពផ្លូវការទាំងអស់។

 

 

ផ្តល់បទសម្ភាសន៍ជាមួយភីអិនអិនក្នុងពិធីចុះកុងត្រាជាមួយ Thany Dany Hair Care កាលពីរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ម្សិលមិញ កញ្ញា ខាត់ ស្រីច័ន្ទ ឱ្យដឹងថា ការចូលរួមរបស់លោកស្រី គង់ សុថានី ផ្តល់ភាពវិជ្ជមានយ៉ាងច្រើនដល់កម្មវិធី រួមទាំងបេក្ខភាពផ្លូវការទាំង ១៥រូប ដែលត្រៀមដណ្តើមមកុដជយលាភីនាដើមខែធ្នូខាងមុខ។

 

 

 អាចថា ជាភាពចៃដន្យដែលនាង និងលោកស្រី ថានី បានស្គាល់គ្នា ប៉ុន្តែនាងរំភើបចិត្តខ្លាំងមែនទែន ដែលកូនខ្មែរគាំទ្រកម្មវិធីបង្កើតឡើងដោយកូនខ្មែរដូចគ្នា ទឹិកចិត្តរបស់លោកស្រីមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់រូបនាង។

 

 

 

ស្របជាមួយគ្នាផងដែរ លោកស្រី គង់ សុថានី បានលើកឡើងថា នេះជាលើកទី១ដែលក្រុមហ៊ុនអ្នកស្រីចូលរួមគាំទ្រដល់កម្មវិធីបវរកញ្ញា ហើយការចូលរួមជាមួយកម្មវិធី Miss Mera Cambodia 2024 នាពេលនេះ ក៏ដោយសារលោកស្រីចង់ជួយដល់ ស្រីច័ន្ទ ដែលប្រឹងពុះពារបង្កើតកម្មវិធីដោយខ្លួនឯង។ អ្វីដែលសំខាន់គឺលោកស្រីចង់ជួយកម្មវិធីនេះឱ្យរីកដុះដាលមានគេស្គាល់ច្រើន ដើម្បីបង្ហាញពិភពលោកឃើញពីភាពអស្ចារ្យរបស់កម្ពុជាយើង។

 

 

ថ្វីបើនេះជាឆ្នាំដំបូងបង្អស់នៃការរៀបចំកម្មវិធី Miss Mera Cambodia 2024 តែ National Director វ័យក្មេងពោរពេញដោយសមត្ថភាព ខាត់ ស្រីច័ន្ទ មានទស្សនៈវែងឆ្ងាយ ក្នុងការបង្កើតភាព unique ឱ្យកម្មវិធី ថែមទាំងបង្ហើបឱ្យដឹងថា នាងបានត្រៀមការសម្តែងពិសេសជាច្រើនសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដូច្នេះពុកម៉ែបងប្អូនកុំភ្លេចចូលរួមទស្សនាការប្រកួតផ្តាច់ព្រ័ត្រឱ្យបានច្រើនកុះករ ហើយនាងក៏ត្រៀមប្រកាសដំណឹងពិសេសឱ្យគ្រប់គ្នាបានដឹងផងដែរ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024