ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥

អ្នកនាំពាក្យក្រសួងការបរទេសចិន៖គ្មានអ្នកឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្ម

០៨ ​វិច្ឆិកា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 


«គ្មានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្មនោះទេ, ហើយពិភពលោក ក៏មិននឹងទទួលបានផលប្រយោជន៍ពីវាដែរ»។នេះជាការលើកឡើងរបស់លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃព្រហស្បតិ៍ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ប្រទេសចិន។

 

លោកស្រី​ បាន​សង្កត់​ធ្ងន់​លើផលវិបាក​ នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​អំពី​ការ​គំរាម​កំហែង​របស់ លោកDonald Trump ​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិកចំពោះការដាក់ពន្ធលើ​ទំនិញ​ពី​ប្រទេស​ចិន។

 

លោកស្រីបានលើកឡើងដូច្នេះ«យើងសូមមិនឆ្លើយសំណួរសម្មតិកម្មប៉ុន្តែសូមនិយាយជាទូទៅ,  ខ្ញុំសូមបញ្ជាក់ឡើងវិញថា គ្មានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្មទេ ហើយពិភពលោកក៏មិនទទួលបានផលប្រយោជន៍ពីវាដែរ»។

 

លោក Donald Trump ​ បេក្ខជនគណបក្សសាធារណរដ្ឋ បានយកឈ្នះលោកស្រី Harris ក្នុងការបោះឆ្នោតប្រធានាធិបតីអាម៉េរិកកាលពីថ្ងៃពុធ,ទទួលបានអង្គបោះឆ្នោត២៧៧។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025