ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០២៥

សម្ពោធចាក់បញ្ចាំងផ្លូវការរឿង « ខ្មោចចិញ្ចឹមកូនមនុស្ស » ទាំងផលិតករ និងតួសម្ដែង ស្នើឱ្យហ្វេនៗទៅទស្សនាសិនមុនវាយតម្លៃសាច់រឿង

០៤ ​វិច្ឆិកា ២០២៤ | កម្សាន្ដ

 

ទីបំផុតរឿង « ប្រវត្តីស្នេហ៍នាងនាថ » វគ្គទី៣ « ខ្មោចចិញ្ចឹមកូនមនុស្ស » បានសម្ពោធចាក់បញ្ចាំងផ្លូវហើយ ដោយឃើញមានអ្នកវែកញែកច្រើនទាំងផលិតករ និងតួសម្ដែងនានាស្នើឱ្យទស្សនិកជនទៅទស្សនាសិនមុននឹងវាយតម្លៃសាច់រឿង។  ក្រោយពីមានបណ្ដាទស្សនិកជន និងហ្វេនៗមួយចំនួនបានវែកញែកលើរឿង« ខ្មោចចិញ្ចឹមកូនមនុស្ស” ផលិតករលោក លៀក នីដា និងតួអង្គសម្ដែងនានា បានទទូចឱ្យសុំទៅទស្សនាជាមុនសិន មុននឹងវាយតម្លៃសាច់រឿងទាំងមូល។

 

 

ផលិតកម្ម LD បានរៀបចំពិធីជំនួបតារារួមផ្សំជាមួយនិងពិធីសម្ពោធរឿង « ខ្មោចចិញ្ចឹមកូនមនុស្ស » កាលពីថ្ងៃទី ០២ ខែ វិច្ឆិកា កន្លងមកនេះនៅផ្សារទំនើប K Mall វ៉េងស្រេង ដោយមានវត្តមានសិល្បករ សិល្បការិនីជាច្រើនចូលរួមអបអរសាទរ ។ សម្រាប់រឿង « ខ្មោចចិញ្ចឹមកូនមនុស្ស » នេះ អ្នកនិពន្ធបានបញ្ចូលនូវរសជាតិថ្មី ប្លែកពីវគ្គមុនៗ ជាពិសេសបានបញ្ចូលនូវតួអង្គថ្មីៗជាច្រើន ដើម្បីបង្កើនរសជាតិថ្មី ។

 

 

លោក លៀក លីដា ម្ចាស់ផលិតកម្ម LD បានបញ្ជាក់ប្រាប់ថារឿង « ខ្មោចចិញ្ចឹមកូនមនុស្ស » គឺជារឿង ខ្មែរពិតៗ មិនមែនជារឿងចម្លងទេ ប្រសិនបើចង់ជ្រាបច្បាស់មានតែទៅទស្សនាទាំងអស់គ្នាទើបដឹងច្បាស់ ។  

 

 

ចំណែក ពូឃ្លាំង ដែលជាតួអង្គសំខាន់មួយរូបនៅក្នុងរឿងនេះ ក៏បានផ្លាស់ប្តូរចរិតខ្លួនឯងទាំងស្រុង ក្នុងនោះលោក ប៊ីអាជី និង លោក កាកា ក៏បានចូលរួមសម្តែងរួមគ្នាផងដែរ ដើម្បីបង្កើននូវទស្សនីយភាពថ្មីសម្រាប់អ្នកគាំទ្រ ។  

 


គួររំលឹកផងដែរថា រឿង « ខ្មោចចិញ្ចឹមកូនមនុស្ស » នឹងចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ០៧ ខែ វិច្ឆិកា តទៅ ។ រឿងនេះមិនត្រឹមតែផ្តល់ភាពសប្បាយរីករាយ កំប្លែង សើចសប្បាយ កម្សត់ និង ភ័យរន្ធត់ប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវការអប់រំជាច្រើន ។ កុំភ្លេចទៅទស្សនារឿងនេះឱ្យបានច្រើនកុះករ ដើម្បីផ្តល់ជាកម្លាំងចិត្តដល់អ្នកដឹកនាំ ក៏ដូចជាសិល្បករ ៕ 

 


 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025