ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់អាហារូបករណ៍ ៥០០កន្លែង ដល់សិស្សានុសិស្ស ដែលទើបតែប្រលងជាប់បាក់ឌុប ចូលរៀនថ្នាក់បរិញ្ញាបត្រជំនាញឌីជីថល

១៧ តុលា ២០២៤ | ព័ត៌មានជាតិ

 

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសផ្តល់អាហារូបករណ៍ ៥០០កន្លែង ដល់សិស្សានុសិស្ស ដែលទើបតែប្រឡងបញ្ចប់បាក់ឌុប ចូលរៀនថ្នាក់បរិញ្ញាបត្រជំនាញឌីជីថល។

 

 

 

 

 

 

អាហារូបករណ៍ ដែលសម្តេចតេជោ ផ្តល់ជូននេះ ធ្វើឡើង ក្នុងគោលបំណង ជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល នៅកម្ពុជា តាមរយៈការផ្តល់ឱកាសអោយសិស្សានុសិស្ស ដែលទើបប្រឡងចប់បាក់ឌុប ក្នុងឆ្នាំ ២០២៤នេះ អាចចូលរៀនថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យល្បីៗ ចំនួន ៦ នៅកម្ពុជា ដោយឥតគិតថ្លៃ។
 

 

 

អត្ថបទ៖ ហ៊ុន ឌីណូ  រូបភាព៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024