ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បង្ហាញផែនការមួយចំនួន ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មទ្វេភាគី

១៧ តុលា ២០២៤ | ព័ត៌មានជាតិ



ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានបញ្ជាក់ថា កម្ពុជា និងឥណ្ឌូនេស៊ី មានសក្តានុពល ជាច្រើន ដែលអាចធ្វើការរួមគ្នា ដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទំាងពីរ។

 

 

 

 

 

បើតាមឯកឧត្តមឯកអគ្គរដ្ឋទូត ក្រៅពីរៀបចំពិព័រណ៍ពាណិជ្ជកម្មឥណ្ឌូនេស៊ី លើកទី៣៩ នៅទីក្រុងហ្សាកាតា និងពិព័រណ៍ពាណិជ្ជកម្មនៅកម្ពុជា ប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា គ្រោងធ្វើការងាររួមគ្នាមួយចំនួនទៀត ដើម្បីជំរុញអោយមានអន្តរកម្ម ប្រកបដោយនិរន្តរភាពបន្ថែមទៀត រវាងអ្នកផ្គត់ផ្គង់ និងអ្នកនាំចូលនៃប្រទេសទំាងពីរ។
 

 

 

អត្ថបទ និងរូបភាព៖ ហ៊ុន ឌីណូ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024