ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
អ្នកចាត់ការជោគជ័យបំផុតរបស់ Manchester United លោក Alex Ferguson នឹងលាលែងពីតំណែងជាឯកអគ្គរដ្ឋទូតរបស់ក្លឹប បន្ទាប់ពីម្ចាស់ភាគហ៊ុនរបស់ក្លឹប INEOS បានបញ្ចប់កិច្ចសន្យា របស់លោក។
លោក Sir Alex Ferguson ដែលធ្លាប់ជាផ្នែកសំខាន់របស់ក្លឹបបិសាចក្រហម អស់ជាច្រើនឆ្នាំនោះបានចុះកិច្ចព្រមព្រៀងជាមួយ Man United ក្នុងឆ្នាំ 2013 ដើម្បីធ្វើជាឯកអគ្គរាជទូតក្លឹបដោយទទួលបាន 2.16 លានផោន (2.82 លានដុល្លារ) ក្នុងមួយឆ្នាំ។
យ៉ាងណាមិញពេលនេះក្លឹបមានការកាត់បន្ថយចំណាយនៅក្នុងក្លឹបដោយក្រុមប្រឹក្សាភិបាលនៅ Man United ដែលត្រូវធ្វើការសន្សំការចំណាយនៅក្លឹប ដែលបណ្តាលឱ្យមានការខាតបង់អស់មួយរយៈពេលក្លឹបធ្លាក់ទម្រង់។
លោក Ferguson ដែលនឹងលាលែងពីតំណែងជាឯកអគ្គរដ្ឋទូតនៅដំណាច់រដូវកាលនេះ បានដឹកនាំ Man United ឈ្នះពានរង្វាន់ចំនួន 38 រួមទាំងពានរង្វាន់ Premier League ចំនួន 13 និងពានរង្វាន់ Champions League ចំនួនពីរ មុនពេលលោកចូលនិវត្តន៍ពីការគ្រប់គ្រង នៅឆ្នាំ ២០១៣។
សូមបញ្ចាក់ថា Man United បច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ 14 បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 8 ដ៏អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន បើទោះបីជាចំណាយ ជាង 200 លានផោនលើការនាំយកកីឡាករមកចូលរួមនារដូវកាលមុនក៏ពិតមែន ខណៈពួកគេបានចំណាយប្រហែល 600 លានផោនលើកីឡាករ ចាប់តាំងពីអ្នកចាត់ការសញ្ជាតិហូឡង់ Erik ten Hag ចូលរួម ក្រោមការដឹកនាំរបស់លោកនៅ រដូវកាល 2022-23 ។