ថ្ងៃអាទិត្យ ទី១០ ខែ​វិច្ឆិកា ឆ្នាំ២០២៤

ចិន​ទទូចថា​មិន​បោះបង់​ការ​ប្រើ​កម្លាំង​យក​កោះ​តៃវ៉ាន់មកគ្រប់គ្រងខណៈសមយុទ្ធចប់

ប្រទេសចិននៅថ្ងៃច័ន្ទ(១៤តុលា) បានទទូចថា ប្រទេសចិននឹងមិនបោះបង់ការប្រើប្រាស់កម្លាំងដើម្បីយកកោះតៃវ៉ាន់មកគ្រប់គ្រងឡើយ។ ការលើកឡើងដូច្នេះធ្វើឡើងក្រោយបញ្ចប់សមយុទ្ធយោធារយៈពេល១ថ្ងៃនៅជុំវិញដែនកោះតៃវ៉ាន់។ ជាសមយុទ្ធដែលយោធាចិនថា ជាការព្រមានចំពោះសកម្មភាព  ផ្តាច់ខ្លួនរបស់កងកម្លាំងឯករាជ្យកោះតៃវ៉ាន់។

 

 

 

រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលតែងតែអះអាងថាតៃវ៉ាន់ជាចំណែកទឹកដីរបស់ប្រទេសចិន បានដាក់ពង្រាយយន្តហោះចម្បាំង, ដ្រូន ,នាវាចម្បាំង, និងនាវាល្បាតឆ្នេរ ឡោមព័ទ្ធកោះតៃវ៉ាន់ ដែលជាសមយុទ្ធយោធាទម្រង់ធំបំផុតមួយរបស់ប្រទេសចិនជាលើកទី៤ក្នុងពេលជាង២ឆ្នាំមកនេះ។ 

 

សហរដ្ឋអាមេរិកលើកឡើងថា សកម្មភាពរបស់ប្រទេសចិនគឺ មិនមានការធានា និងប្រថុយនឹងការផ្ទុះឡើងភាពតានតឹង ខណៈសហរដ្ឋអាមេរិកអំពាវនាវឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំងរក្សាភាពអត់ធ្មត់។ 

 

ប្រទេសចិន បានប្រកាសសមយទ្ធយោធាបញ្ចប់នៅម៉ោងប្រហែល៦ល្ងាច(ម៉ោងក្នុងតំន់) គឺប្រហែលជា១៣ម៉ោងក្រោយសមយុទ្ធចាប់ផ្តើម។ 

 

 

 

 

ដែនកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបលក្ខណៈប្រជាធិបតេយ្យ ដែលប្រទេសចិនមើលឃើញថាជាចំណែកទឹកដីរបស់ខ្លួន បានស្ថិតក្នុងការប្រុងជើងការសម្រាប់សមយុទ្ធយោធារបស់ប្រទេសចិន ចាប់តាំងពីមានសន្ទរកថាថ្នាក់ជាតិកាលពីសប្តាហ៍មុន របស់លោកប្រធានាធិបតីកោះតៃវ៉ាន់ Lai Ching-te ដែល និយាយថា ប្រទេសចិន គ្មានសិទ្ធិតំណាងកោះតៃវ៉ាន់។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024