ថ្ងៃអាទិត្យ ទី១០ ខែ​វិច្ឆិកា ឆ្នាំ២០២៤

Rune ឈ្នះ Berrettini ខណៈដែល Cobolli បានបញ្ចប់ក្តីសង្ឃឹមរបស់ Wawrinka ត្រឹមជុំទី 2 កម្មវិធី Shanghai Master 

០៨ តុលា ២០២៤ | កីឡា

បន្ទាប់ពីត្រូវបានពន្យារពេលដោយសារតែអាកាសធាតុមិនល្អកាលពីថ្ងៃដៅរ៍ ការប្រកួត Shanghai Masters បានបន្តធ្វើឡើងនៅថ្ងៃចន្ទម្សិលមិញនេះសម្រាប់ការប៉ះគ្នារវាងកីឡាករ ដាណឺម៉ាក Holger Rune ប្រកួតជាមួយកីឡាករ អ៊ីតាលី Matteo Berrettini និងកីឡាករ Flavio Cobolli របស់អ៊ីតាលីដែរនោះត្រូវប៉ះគ្នាជាមួយ Stan Wawrinka របស់ប្រទេសស្វីស។

 


Rune ដែលឋិតនៅចំណាត់ថ្នាក់លេខ 12 ពិភពលោកត្រូវបានល្បងសមត្ថភាពថ្វីដៃយ៉ាងស្វិតជាមួយកីឡាករអ៊ីតាលីលំដាប់ថ្នាក់លេខ 44 ពិភពលោក Matteo Berrettini ហើយក៏អាចគ្រប់គ្រងបាននូវជ័យជម្នះតាមរយៈលទ្ធផល 4-6 6-4 6-3 ។ 

 

 

ជំនួបមួយគូទៀត Flavio Cobolli ដែលមានចំណត់ថ្នាក់ទី 30 ពិភពលោកបានបញ្ចប់ការប្រកួតជាមួយនឹងការប្រកួតយ៉ាងស្វិតស្វាញដូចគ្នាក្នុងលទ្ធផល 6-7(6) 7-6(4) 6-3 លើកីឡាករជើងចាស់វ័យ 39 ឆ្នាំ Stanislas Wawrinka របស់ប្រទេសស្វីស។

 

នៅជុំទី 3 បន្ទាប់នេះកីឡាករលំដាប់ថ្នាក់លេខ 28 ពិភពលោករូបនេះនឹងត្រូវប្រឈមមុខជាមួយកីឡាករលំដាប់លេខ 4 ពិភពលោក Novak Djokovic ខណៈដែល Holger Rune នឹងត្រូវតទល់ជាមួយកីឡាករ Jiri Lehecka របស់សាធារណរដ្ឋឆេក។

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024