ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥

ការបង្ហាញម៉ូដពិសេសៗរបស់ Gucci និង Versace នៅ Milan Fashion Week

២៤ កញ្ញា ២០២៤ | កម្សាន្ដ

ម៉ាកសម្លៀកបំពាក់ល្បីៗរបស់អ៊ីតាលីជាច្រើនបានចូលរួមបង្ហាញម៉ូដថ្មីៗរបស់ខ្លួនក្នុងព្រឹត្តិការណ៍សប្ដាហ៍ម៉ូដទីក្រុង Milan កាលពីពេលថ្មីៗ តួយ៉ាងដូចជាក្រុមហ៊ុន Gucci និង Versace។

 


អ្នកច្នៃម៉ូដអ៊ីតាលី លោក Sabato De Sarno (សាបាតូ ដេ សាណូ) ដែលជានាយកច្នៃម៉ូដរបស់ក្រុមហ៊ុន Gucci (គូឈី) បានបង្ហាញស្នាដៃថ្មីៗរបស់ខ្លួនជាម៉ូដសម្លៀកបំពាក់នារីសម្រាប់រដូវផ្ការីក និងរដូវក្ដៅឆ្នាំ២០២៥ នៅក្នុងព្រឹត្តិការណ៍ Milan Fashion Week កាលពីពេលថ្មីៗ។

 

 

លើឆាក Runway ពណ៌ក្រហមវែងអន្លាយ តារាម៉ូដែលជាច្រើនបានចេញមកបង្ហាញម៉ូដសម្លៀកបំពាក់ដែលមានលំនាំតាមម៉ូដទសវត្សរ៍ឆ្នាំ១៩៦០ មានទាំងអាវដៃវែង ខោជើងវែង ខោខូវប៊យជើងធំ រ៉ូបវាលខ្នង សម្លៀកបំពាក់ពីស្បែក អាវក្រៅវែងអូសដី បន្ថែមភាពទាក់ទាញជាមួយគ្រឿងប្រដាប់ផ្សេងៗទៀតដូចជាមួកម៉ូដប្លែកៗ កាបូបយួរដៃ និងស្បែកជើង។

 

 

មិនត្រឹមតែម៉ូដសម្លៀកបំពាក់លើ Runway នោះទេ ប៉ុន្តែកម្មវិធីរបស់ម៉ាក Gucci លើកនេះក៏បានទាក់ទាញការចាប់អារម្មណ៍ពីមហាជនដោយមានការចូលរួមជាភ្ញៀវកិត្តយសពីសំណាក់សិល្បករល្បីៗជាច្រើនដូចជាសមាជិក BTS – Jin, សមាជិក NewJeans – Hanni, តារាថៃ Gulf Kanawut (កាហ្វ ខាណាវុធ), និងតារាសម្ដែងចិន Tian Xiwei (ធៀន ស៊ីវ៉ី) ជាដើម។

 

 

ចំណែកការបង្ហាញម៉ូដរបស់ម៉ាក Versace (វើសាឆេ) ដែលដឹកនាំដោយអ្នកច្នៃម៉ូដជើងចាស់ដ៏ល្បីគឺអ្នកស្រី Donatella Versace (ដូណាថេឡា វើសាឆេ) ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនផងដែរ ជាមួយម៉ូដសម្លៀកបំពាក់រដូវផ្ការីក ដែលច្នៃឡើងសម្រាប់ទាំងនារី និងបុរស។

 

 

មានលំនាំម៉ូដបែបសម្លៀកបំពាក់ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ Collection ថ្មីរបស់ Versace លើកនេះភាគច្រើនប្រើក្រណាត់ពណ៌ស្លឹកឈើក្រៀម និងក្រណាត់ក្រឡាពណ៌ផ្នៃមេឃ។

 

 

តារាល្បីៗពីអាស៊ីដែលបានចូលរួមទស្សនាការបង្ហាញម៉ូដរបស់ Versace មានដូចជាសមាជិកក្រុមខេប៉ុប Stray Kids – Hyunjin (យុនជីន), តារាសម្ដែងចិន Zhao Lusi (ចោវ លូស៊ឺ) និងតារាចម្រៀងចិន 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025