ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤

សិល្បករ ជាង ២០០នាក់ ប្រឹងប្រែងហាត់សមយ៉ាងយកចិត្តទុកដាក់ត្រៀមសម្តែងក្នុងមហោស្រពបុរាណខ្មែររឿង « ព្រះបាទជ័យវរ្ម័នទី ៧ » ចុងខែនេះ

១៨ កញ្ញា ២០២៤ | កម្សាន្ដ

 

 

ព្រឹត្តការន៍មហោស្រពបុរាណខ្មែរ ដែលនឹងរៀបចំឡើងនៅចុងខែ កញ្ញា នេះ ខណៈសិល្បករសិល្បការិនីប្រមាណជាង ២០០ នាក់បានប្រឹងប្រែងហ្វឹតហាត់ដើម្បីត្រៀមសម្តែងនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ ។

 

 

 

លោកគ្រូអ្នកគ្រូ សិល្បករសិល្បការិនីយ៉ាងច្រើនកុះករបាននាំគ្នាហាត់សមយ៉ាងយកចិត្តទុកដាក់ដើម្បីសម្តែងនៅក្នុងព្រឹត្តិការណ៍ មហោស្រពបុរាណខ្មែរ ដោយនាំយកនូវទស្សនីយភាពរឿង« ព្រះបាទជ័យវរ័្មនទី ៧ » ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ថនិងសមិទ្ធផលនៃមហាវិរៈក្សត្រទាំង៣អង្គ ដើម្បីសម្តែងជូនដល់ទស្សនិកជនទស្សនាជាលើកទី ២ ។

 

 

 

ផ្ទាំងទស្សនីយភាពនេះនឹងកាន់តែកក្រើក និងអស្ចារ្យជាងឆ្នាំមុនៗទៅទៀត  ។មហោស្រពបុរាណខ្មែរនៅក្នុងឆ្នាំនេះបាន នាំយកនូវទស្សនីយភាពរឿង « ព្រះបាទជ័យវរ័្មនទី ៧ » នឹងចាប់ផ្តើមសម្តែងជូនមហាជនចាប់ពីថ្ងៃទី ២៨ និង ២៩ ខែ កញ្ញា ឆ្នាំ២០២៤ នេះ នៅសាលមហោស្រពកោះពេជ្រ ដោយមានឈុតឆាកសម្តែងជាច្រើនរយៈពេល១ម៉ោងកន្លះ ។ 

 

 

 

ច្រើនសប្តាហ៍មកហើយដែលសិល្បករសិល្បការិនីបាននាំគ្នាហាត់សម ដើម្បីតៀមសម្តែងក្នុងព្រឹត្តិការណ៍ មហោស្រពបុរាណខ្មែរ ដោយនាំយកនូវទស្សនីយភាពរឿង« ព្រះបាទជ័យវរ័្មនទី ៧ » ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ថនិងសមិទ្ធផលនៃមហាវិរៈក្សត្រទាំង៣អង្គ ដើម្បីសម្តែងជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនា ។  

 

 


នៅក្នុងថ្ងៃហាត់សមនោះផងដែរក៏មានវត្តមានលោកគ្រូអ្នកគ្រូ សិល្បករសិល្បការិនីជាច្រើនចូលរួមយ៉ាងសស្រាក់សស្រាំ ។ អ្នកគ្រូ ឱម​ យុវណ្ណឌី ប្រធានសាលារបាំសិល្បៈវប្បធម៌យុវណ្ណឌី បានសំណូមពរឱ្យមហាជនចូលរួមទស្សនាមហោស្រពបុរាណខ្មែរឱ្យបានច្រើន ដើម្បីលើកទឹកចិត្តដល់សិល្បករសិល្បការិនីដែលបានលះបង់កម្លាំងកាយចិត្តក្នុងការងារមួយនេះ ។

 

 


ដើម្បីចូលរួមលើកស្ទួយវិស័យវប្បធម៌ខ្មែរ និង ផ្តល់កម្លាំងចិត្តដល់សិល្បករសិល្បការិនីយើងក្នុងការសម្តែងក្នុងព្រឹត្តិការណ៍មហោស្រពបុរាណខ្មែរ កុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ ចំណែកសំបុត្រវិញ គឺមហាជនជាវសំបុត្របានចាប់ពីពេលនេះតទៅនៅសាលមហោស្រពកោះពេជ្រ ក៏ដូចជាទីតាំងផ្សេងៗទៀតដែលបានកំណត់ ៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024