ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤

បង្ហាញចំណាត់ថ្នាក់ក្រុមចម្រៀងនារីខេប៉ុបមានប្រជាប្រិយភាពបំផុតប្រចាំខែកញ្ញា

១៦ កញ្ញា ២០២៤ | កម្សាន្ដ

 

 

វិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េទើបតែបញ្ចេញ​ចំណាត់ថ្នាក់ក្រុមចម្រៀង​ខេប៉ុបនារី​មាន​ប្រជាប្រិយភាព​បំផុតប្រចាំខែកញ្ញាកាលពីពេលថ្មីៗនេះ។ ចង់ដឹងថាក្រុមណា​ខ្លះបាន​ជាប់​ចំណាត់ថ្នាក់ Top សូមតាម​ដានទាំង​អស់គ្នាតែម្ដង។

 

 


ផ្អែកតាមការបូកសរុបទិន្នន័យនានាដូចជាការស្ដាប់និងទស្សនាចម្រៀង ការបង្ហាញមុខ​លើ​ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងសហគមន៍ ចាប់ពីពាក់កណ្ដាល​ខែ​សីហា​ដល់​ពាក់កណ្ដលកញ្ញា បានបង្ហាញថាក្រុមចម្រៀងនារី aespa (អេស្ប៉ា) ពីផលិតកម្ម SM Entertainment នៅតែជាក្រុម​ចម្រៀង​ស្រី​មាន​កេរ្តិ៍ឈ្មោះ​ខ្លាំងជាង​គេ​ដដែល​ ដោយ​ទទួលបាន​សន្ទស្សន៍​ប្រជាប្រិយភាព​សរុប ៥ លានពិន្ទុ ខណៈ​ពួកគេ​កំពុង​បន្ត​ការប្រគំតន្ត្រីទេសចរណ៍​ពិភពលោក ហើយ​បទ​ចម្រៀង "Supernova” នៅតែ​ជាបទ​ដែល​ទទួល​​ការ​គាំទ្រ​ច្រើន។

 

 


 
ចំណែក​ក្រុម IVE របស់ផលិតកម្ម Starship ក៏នៅ​តែ​រក្សាបាន​ចំណាត់ថ្នាក់​កំពូល​ទី​២ ដដែល​ក្នុង​ខែ​នេះ​ជាមួយ​សន្ទស្សន៍​ប្រជាប្រិយភាព​សរុប ៣,៦ លានពិន្ទុ ដោយ​កើន​ឡើង​ជិត ១៥ ភាគរយ​ធៀប​នឹង​ខែ​មុន ស្របពេល​​ក្រុម LE SSERAFIM ដែល​ទើប​តែ​ធ្វើ​​ការ ​Comeback ជាមួយ​បទ​ចម្រៀង​ថ្មី "Crazy” បាន​ឡើង​ពី​ចំណាត់ថ្នាក់​លេខ​ ៥ កាល​ពី​ខែ​មុន មក​ចំណាត់ថ្នាក់​លេខ៣ ខណៈ​សន្ទស្សន៍ប្រជាប្រិយភាព​របស់​ពួក​គេ​កើន​ឡើង ៣៣ ភាគរយ​ ពោល​គឺ​បាន​​ដល់ ៣,៥ លានពិន្ទុ។

 


 
ចំណាត់ថ្នាក់​លេខ៤ បាន​ទៅ​លើ​ក្រុម (G)I-DLE (ជីអាយដល) ពីផលិតកម្ម CUBE ជាមួយ​សន្ទស្សន៍​ប្រជាប្រិយភាព ២,៧៧ លាន ស្របពេល​ចំណាត់ថ្នាក់​កំពូល​ទី៥ បាន​ទៅលើ​ក្រុម Red Velvet ពីផលិតកម្ម SM Entertainment ដែល​ទទួល​បាន​សន្ទស្សន៍​ប្រជាប្រិយភាព​សរុប ២,៧៥ លាន​ក្នុង​ខែ​នេះ។សម្រាប់​ចំណាត់ថ្នាក់​ចាប់​ពី​លេខ៦ ដល់លេខ ១០ មានដូចជា​ក្រុម OH MY GIRL ជាប់​លេខ៦ ក្រុម TWICE ជាប់លេខ ៧ ក្រុម BLACKPINK ជាប់លេខ៨ ក្រុម Girls' Generation ជាប់លេខ៩ និងក្រុម Apink ជាប់លេខ១០ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024