ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤

គ.ជ.ប៖ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ២០២៤ រយៈពេល ១៦ថ្ងៃ បិទបញ្ចប់ដោយជោគជ័យ

១៧ កញ្ញា ២០២៤ | ព័ត៌មានជាតិ


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាស នៅថ្ងៃទី១៦ ខែកញ្ញានេះថា ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ២០២៤ នៅតាមឃុំសង្កាត់ ដែលបានដំណើរការអស់រយៈពេល ១៦ថ្ងៃកន្លងមកនេះ បានបិទបញ្ចប់ដោយជោគជ័យ។ ដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំនេះ ធានាបាននូវបរិយាកាស សន្តិសុខ សុវត្ថិភាព គ្រាដែលប្រជាពលរដ្ឋ ក៏ត្រូវបានគ.ជ.ប វាយតម្លៃថា មានការយល់ដឹងខ្ពស់ និងបានចូលរួមយ៉ាងច្រើនកុះករ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត លើកនេះផងដែរ។

 

 

 

 

 


 

 

 

អត្ថបទ៖ ហ៊ុន ឌីណូ     រូបភាព៖ សុខ ពិសិដ្ឋ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024