ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤

មេក្រុមហាម៉ាស់ថាត្រៀមខ្លួនជាស្រេចសម្រាប់សង្រ្គាមរយៈពេលយូរនៅហ្គាហ្សា

១៧ កញ្ញា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

លោក Yahya Sinwar មេក្រុមហាម៉ាស់នៅថ្ងៃចន្ទ (១៦កញ្ញា) បានលើកឡើងថា ក្រុមហាម៉ាស់ប៉ាឡេស្ទីនរបស់ខ្លួន មានប្រភពធនធានជាច្រើនដើម្បីទ្រទ្រង់ការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងប្រទេសអ៊ីស្រាអែលក្រោមការគាំទ្រពីបណ្តាសម្ព័ន្ធមិត្តក្នុងតំបន់ដែលមានប្រទេសអ៊ឺរ៉ង់ជាបង្អែក។ ការលើកឡើងរបស់លោកSinwar ធ្វើឡើងខណៈសង្គ្រាមនៅហ្គាហ្សាជិតឈានចូលដល់រយៈពេល១ឆ្នាំ។ 

 

លោក Sinwar ដែលបានទទួលតំណែងបន្តពីលោកIsmail Haniyeh មេដឹកនាំហាម៉ាស់ដែលត្រូវគេធ្វើឃាត បានលើកឡើងនៅក្នុងលិខិត ផ្ញើរ ទៅសម្ព័ន្ធមិត្តនៅប្រទេសយ៉ែមេនថា «យើងបានរៀបចំខ្លួនយើងដើម្បីប្រយុទ្ធប្រឆាំងនឹងសង្រ្គាមដែលមានរយៈពេលដ៏យូរអង្វែង»។

 

លោកSinwar ក្នុងលិខិតផ្ញើរទៅកាន់ក្រុមHuthis មានមូលដ្ឋាននៅប្រទេសយ៉ែមេន បានគំរាមកំហែងថា បណ្តាក្រុមដែលជាសម្ព័ន្ធរបស់អ៊ឺរ៉ង់ប្រចាំនៅហ្គាហ្សា​និងកន្លែងផ្សេងទៀតនៅក្នុងតំបន់ នឹងបំបែកឆន្ទៈនយោបាយរបស់សត្រូវក្រោយសង្គ្រាមជាង១១ខែ។

 

លោកSinwar  បានលើកឡើងដូច្នេះថា «កិច្ចខិតខំប្រឹងប្រែងរបស់ពួកយើងជាមួយអ្នក និងក្រុមនៅប្រទេសលីបង់ និងអ៊ឺរ៉ាក់ នឹងបំបែកសត្រូវ និងមានជ័យជំនះលើសត្រូវ»។
 

សង្គ្រាមនៅតំបន់ហ្គាហ្សាផ្ទុះឡើង ក្រោយក្រុមហាម៉ាស់បានឆ្លងព្រំដែនចូលវាយប្រហារប្រទេសអ៊ីស្រាអ៊ែលនៅថ្ងៃ៧តុលា សម្លាប់មនុស្ស១២០០នាក់ និងចាប់មនុស្ស២៤០នាក់ជាចំណាប់ខ្មាំង ដែលមានខ្លះត្រូវបានដោះលែងអំឡុងពេលមានកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេលខ្លី។

 

សង្គ្រាម បានធ្វើឱ្យតំបន់ហ្គាហ្សាក្លាយជាវាលសំណល់បែកបាក់ ធ្វើឱ្យមនុស្សជាច្រើនជួបបញ្ហាអត់ឃ្លាន និងគ្មានទីជម្រក ហើយសម្លាប់ប្រជាជានរាប់ម៉ឺននាក់ នៅតំបន់ហ្គាហ្សា។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024