ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤

ម៉ាឡេស៊ីរកឃើញជំងឺអុតស្វាឬMpoxករណីទី១ប្រចាំឆ្នាំ២០២៤នេះ

១៧ កញ្ញា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

ប្រទេសម៉ាឡេស៊ីនៅថ្ងៃអង្គារ(១៧កញ្ញា) បានរាយការណ៍ពីករណីជំងឺMpox ឬអុតស្វា ជាករណីទី១របស់ប្រទេសម៉ាឡេស៊ីនៅក្នុងឆ្នាំ២០២៤នេះ បន្ទាប់ពីបុរសម្នាក់មិនមានការធ្វើដំណើរទៅបរទេសទេ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប៉ុន្តែលទ្ធផលតេស្តបង្ហាញថាវិជ្ជមានជំងឺអុតស្វា ប្រភេទវីរុសមិនសូវធ្ងន់ធ្ងរ clade II។ 

 

ករណីជំងឺអុតស្វានៅម៉ាឡេស៊ី បានរកឃើញនៅថ្ងៃច័ន្ទលើបុរសម្នាក់ដែលមានចេញរោគសញ្ញាដូចជា ក្តៅខ្លួន ឈឺបំពង់ក និងក្អក នៅថ្ងៃ១១កញ្ញា និងមានលេចឡើងកន្ទួលលើស្បែកនៅថ្ងៃបន្តបន្ទាប់។ យោងក្រសួងសុខាភិបាលលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍។ 

 

អ្នកជំងឺជាជនជាតិម៉ាឡេស៊ី មិនបានចេញទៅក្រៅប្រទេសឡើយសម្រាប់រយៈពេល២១ថ្ងៃចុងក្រោយនេះ ។ យោងក្រសួងសុខាភិបាលម៉ាឡេស៊ី។ 

 

«គ្រប់អ្នកមានទំនាក់ទំនងជាមួយអ្នកជំងឺកំពុងកំណត់អត្តសញ្ញាណ ហើយស្ថានភាពរបស់ពួកគេនឹងត្រូវតាមដានយ៉ាងយកចិត្តទុកដាក់តាមនីតិវិធី»។ 

 

ប្រទេសម៉ាឡេស៊ី បានរកឃើញជំងឺMpox ឬអុតស្វាសរុបទាំងអស់ចំនួន១០ករណីចាប់តាំងពីខែកក្កដាឆ្នាំមុន ដែលសុទ្ធសឹងជាប្រភេទវីរុសclade II។ 

 

ក្នុងចំណោមជំងឺអុតស្វា១០ករណី មាន៩ករណី រកឃើញនៅឆ្នាំ២០២៣។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024