ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤

Hezbollahសច្ចាសងសឹកអ៊ីស្រាអ៊ែលក្រោយបំផ្ទុះឧបករណ៍ទាក់ទងPager ស្លាប់មនុស្ស៩នាក់របួសរាប់ពាន់នាក់នៅលីបង់

១៨ កញ្ញា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

ក្រុមសកម្មប្រយុទ្ធ Hezbollah បានសន្យាសងសឹកអ៊ីស្រាអែល ក្រោយចោទប្រកាន់ថាអ៊ីស្រាអ៊ែល បានបំផ្ទុះឧបករណ៍ទាក់ទងPager នៅទូទាំងប្រទេសលីបង់ នៅអង្គារ (១៧កញ្ញា) ស្លាប់មនុស្ស៩នាក់ និងរបួសជិត៣០០០នាក់ផ្សេងទៀត រួមទាំងអ្នកប្រយុទ្ធ និងប្រេសិតអ៊ឺរ៉ង់ប្រចាំនៅទីក្រុងបេរ៉ូត។

 

លោក Ziad Makary រដ្ឋមន្ត្រីក្រសួងព័ត៌មានលីបង់ បានថ្កោលទោសហេតុការណ៍បំផ្ទុះឧបករណ៍ទាក់ទងPager ថាជាការឈ្លានពានរបស់អ៊ីស្រាអែល ហើយថាអ៊ីស្រាអែលនឹងទទួលបានការដាក់ទណ្ឌកម្មដោយយុត្តិធម៌សម្រាប់ការបំផ្ទុះនេះ។ ឧបករណ៍ទាក់ទងPager  ជាឧបករណ៍មានទំហំតូចកាន់នៅដៃបានដែលក្រុមHezbollah  និងក្រុមផ្សេងទៀតនៅប្រទេសលីបង់​ប្រើប្រាស់ដើម្បីផ្ញើរសារ។ 

 

យោធា​អ៊ីស្រាអែល ​បាន​បដិសេធ​មិន​ឆ្លើយ​តប​នឹង​សំណួរ​អំពី​ការ​បំផ្ទុះ​ឡើយ។

 

ក្រុមHezbollah បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មុននេះថា អ្នកស្លាប់ រួមមានយ៉ាងហោចណាស់មានជនសកម្មប្រយុទ្ធ២នាក់ និងក្មេងស្រីម្នាក់។

 

ឧបករណ៍ទាក់ទងPager ត្រូវបំផ្ទុះ នៅភាគខាងត្បូងប្រទេសលីបង់ , ភាគខាងត្បូងជាយទីក្រុងបេរ៉ូត ដែលជាតំបន់របស់ក្រុមHezbollah។

 

យោធា​អ៊ីស្រាអែល​ បានប៉ះទង្គិចជាមួយនិងក្រុម Hezbollah ដែលជាក្រុមមួយគាំទ្រដោយប្រទេសអ៊ឺរ៉ង់ ចាប់​តាំង​ពី​សង្រ្គាម​នៅ​ហ្កាហ្សា​បាន​ផ្ទុះ​ឡើង​កាលពី​ខែ​តុលា​ ឆ្នាំមុន។
 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024